ក្រោយពេលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជា មួយមេដឹកនាំតៃវ៉ាន់មក ចិនបានបញ្ជូន យន្តហោះទមា្លក់គ្រាប់ដ៏ទំនើបរបស់ខ្លួនទៅកៀកកោះតៃវ៉ាន់ជាការគំរាមកំហែងដល់ កោះមួយនេះ។
គេហទំព័រ Fox News បានដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកឲ្យដឹងថា ចិន បានបញ្ជូនយន្តហោះទមា្លក់គ្រាប់បរមាណូរយៈចម្ងាយឆ្ងាយទៅកៀកកោះតៃវ៉ាន់។ ក្នុងនោះមានយន្តហោះ Xian H6 រួមទាំង យន្តហោះការពារពីរគ្រឿងទៀត។
តាមមន្ត្រីអាមេរិកយន្តហោះខាងលើ របស់ចិនហោះហើរនៅក្នុងដែនអាកាសអន្តរ ជាតិមិនបានចូលក្នុងដែនអាកាសរបស់តៃវ៉ាន់នោះឡើយ។
នេះជាលើកទីមួយហើយដែលយន្តហោះចិនបានហោះចូលកៀកកោះតៃវ៉ាន់។ លោក LeeHis ming ទទួលបន្ទុកការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នៅពេលអនាគតនឹងមានសកម្មភាពបែបនេះកើតឡើងជា បន្តបន្ទាប់។
ចិនតែងតែប្រុងប្រយ័ត្នជានិច្ចខ្លាចកោះតៃវ៉ាន់ប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីចិនដីគោក។ ចិនតែងតែគំរាមកំហែងថា នឹងប្រើហិង្សាវាយកម្ទេចតៃវ៉ាន់ប្រសិនបើមេ ដឹកនាំកោះនេះប្រកាសឯករាជ្យនោះ។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលលោក ត្រាំ បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានរាលដាលចេញមុខរិះគន់ចិនក្នុងសំណុំរឿងប្រាក់យ័ន សំណុំរឿងនយោបាយប្តូរប្រាក់ និងនយោ បាយការពារជាតិបន្ថែមទៀត។
លោកប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ មិនធ្វើអ្វីដូចប្រធានាធិបតីមុនៗឡើយ និងមិនខ្វល់អំពីនយោបាយការទូតដែលអាមេរិកធ្លាប់ប្រតិបត្តិពីមុនទេ។
នៅល្ងាចថ្ងៃអាទិត្យកន្លងទៅលោក ដូណាល់ ត្រាំ បានរិះគន់ចិនធ្ងន់ៗដោយ បានចោទប្រកាន់ទីក្រុងប៉េកាំងយ៉ាងចំៗថា បានបញ្ចុះតម្លៃប្រាក់យ័នដើម្បីអាច ប្រកួតប្រជែងឈ្នះក្រុមហ៊ុនអាមេរិក និងបានស្វែងរកការពង្រឹងកម្លាំងយោធានៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកតាមរយៈការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយនៅក្នុង សមុទ្រចិនភាគខាងត្បូង។ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានធ្វើឱ្យចិនខ្ញាល់ខ្លាំងរឿងទទួលទូរស័ព្ទលោកស្រីប្រធានាធិបតីតៃវ៉ាន់ដែលពុំធ្លាប់មានប្រធានាធិបតីអាមេរិករូបណាធ្វើឡើយ។
លោកមិនបោះបង់ចរិតវាយប្រហារ និងរក្សាជំហរដំឡើងសំឡេងដាច់ខាតដាក់ ចិនដូចអ្វីដែលលោកធ្លាប់ស្រែកក្នុងពេលឃោសនា ក៏ព្រោះតែលោកមានបំណងតែ មួយគត់គឺចង់បញ្ជាក់ជំហរថា លោកត្រូវការ ការពារប្រយោជន៍អាមេរិកជាធំ៕ ម៉ែវ សាធី