ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ២៨គ្រួសារចោទមេភូមិនិងចៅ សង្កាត់យកដីពួកគាត់ទំហំ១២៥ហិកតា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មេភូមិស្រះទឹក និងចៅសង្កាត់កូនក្រៀល នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋ ២៨គ្រួសារចោទប្រកាន់ថា យកដីពួកគាត់ ទំហំ១២៥ហិកតា ។

លោកពូ សេង សឿត អាយុ៦៤ឆ្នាំ ក្នុងចំណោមប្រជាពលរដ្ឋ២៨គ្រួសារនៃភូមិអូរឫស្សី សង្កាត់កូនក្រៀល ក្នុងក្រុងសំរោង បានឲ្យដឹងថា ពួកគាត់បានកាប់ឆ្ការដី ព្រៃដាំដុះសរុប១២៥ហិកតា តាំងពីឆ្នាំ ២០០៥ដែលស្ថិតក្នុងភូមិអូរឫស្សី រហូត ដល់ ឆ្នាំ២០១២ អាជ្ញាធរខេត្តក៏បានសម្រេច បង្កើតភូមិថ្មីហៅថាភូមិស្រះទឹក និងសម្រេចកាត់ដីក្នុងភូមិអូរឫស្សីមួយចំនួនចូលក្នុង ភូមិស្រះទឹក ដោយចូលទាំងដីពួកគាត់១២៥ ហិកតាផងដែរ ហើយដីទាំង១២៥ហិកតានោះខ្លះក៏មានប្លង់កម្មសិទ្ធិ ខ្លះក៏គ្មានឯក សារកាន់កាប់នោះទេ ព្រោះក្រុមយុវជនស្ម័គ្រចិត្តមិនអាចវាស់វែងឲ្យពួកគាត់បាន ដោយមានការតវ៉ាពីប្រធានភូមិស្រះទឹក ហើយដីទាំង១២៥ហិកតាត្រូវបានរក្សាទុករង់ចាំការដោះស្រាយ ។ រហូតដល់បទបញ្ជាលេខ ០១ ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋកាលពីឆ្នាំ២០១២ស្រាប់តែមេភូមិស្រះទឹកយកដីនោះឲ្យអ្នកផ្សេងហើយធ្វើប្លង់និង លក់ជាបន្តបន្ទាប់ ។ ពួកគាត់បានដាក់ពាក្យបណ្តឹងដល់អាជ្ញាធរខេត្តឧត្តរមានជ័យជាច្រើនលើក និងដាក់ពាក្យបណ្តឹងដល់តុលាការខេត្ត២ដងហើយ នៅឆ្នាំ២០១២នោះ គឺពួកគាត់បានត្រឹមតែពាក្យរង់ចាំការដោះស្រាយប៉ុណ្ណោះ ហើយពួកគាត់ក៏បន្តប្តឹង ដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទៀត ដោយសម្តេចចេញលិខិតសម្រេច ឲ្យអាជ្ញាធរខេត្តដោះស្រាយតាំងពីឆ្នាំ ២០១៣ នៅតែមិនដោះស្រាយដដែល រហូតដល់ពេលនេះ ។

ជុំវិញការចោទប្រកាន់ខាងលើលោក លឿង ណុច ចៅសង្កាត់កូនក្រៀលបានឲ្យ ដឹងថា លោកក៏បានដឹងដែរចំពោះដីភូមិអូរឫស្សីមួយចំនួនដែលកាត់ចូលភូមិស្រះទឹក រួមទាំងដីប្រជាពលរដ្ឋខាងលើ ហើយលោកក៏បានជួយដាក់ពាក្យបណ្តឹងទៅគណៈកម្មការខេត្តដែរតែមិនបានផលនោះទេ រហូត ដល់ពេលនេះ ។

លោក ផេម អីន មេភូមិស្រះទឹកបានឲ្យ ដឹងថា ដីទាំង១២៥ហិកតានោះគឺជាដីព្រៃ ទេ ហើយប្រជាពលរដ្ឋចេះតែកាប់រុករានចូលទៅដែននៃភូមិផ្សេងដោយក្នុងនោះប្រជាពលរដ្ឋក្នុងភូមិគាត់ក៍កាប់រុករានដូចគ្នាដែរ ។

គួរបញ្ជាក់ដែរថា ចៅសង្កាត់កួនក្រៀល ឈ្មោះ លឿង ណុច និងមេភូមិស្រះទឹកឈ្មោះ ផេម អីន ជាបងប្អូនបង្កើត ហើយអ្នកយកព័ត៌មានយើងសុំលេខមេភូមិស្រះទឹកពីចៅសង្កាត់គាត់ថាមិនស្គាល់នោះទេ ៕ ប៉ែន នួន

ase-2 ase ase-1


ចែករំលែក៖