ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ធ្លាក់ពីអគារធនាគារវឌ្ឍនៈកម្ពស់ជាន់ទី១៣ទើរជាន់ទី១២រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្មករសំណង់ម្នាក់ធ្វើកិច្ចការងារធ្វេសប្រហែស បានធ្លាក់ពីលើអគារជាន់ទី១៣ ទើរជាប់និងជាន់ទី១២ របស់អគារធនាគារវឌ្ឍនៈ បានទទួលរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខណៈជនរងគ្រោះកំពុងធ្វើការងារផ្សារដែក។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៨ខែធ្នូឆ្នាំ២០១៦នៅចំណុចខាជើងផ្សារណាត់ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា កម្មករ រងគ្រោះមានឈ្មោះផេងខ្វុងភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងបាត់ដំបង។សេចក្តីរាយការណ៍ឱ្យដឹងថាជនរងគ្រោះបានរងការបាក់ដៃស្តាំម្ខាងនិងបាក់ឆ្អឹ្ងធ្គាម។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុកម្មករ រងគ្រោះខាងលើបានយកម៉ូទ័រស្វានចាប់ជ្រីពិដានហើយកម្លាំងម៉ូទ័របុកឡងមកវិញធ្វើឱ្យជនរងគ្រោះបាត់ជំហរ ក៏ផ្ងារពីលើជាន់ទី១៣ មកជាន់ទី១២ បណ្តាលឱ្យរងរបួសធ្ងន់។

បើតាមប្រភពព័ត៌មានឱ្យដឹងទៀតថា ខណៈដែលកើតឡើងហេតុការណ៍ សន្តិសុខនៅប្រចាំការនៅទីនោះបានហាមឃាត់ប្រជាជន សមត្ថកិច្ចនិងអ្នកសារព័ត៌មាន មិនឱ្យចូល ទៅកន្លែងកើតហេតុនោះឡើយ ករណីនេះ ក្រុមសន្តិសុខហាក់បីដូចចង់លាក់បាំងពីអ្នកសារព័ត៌មាននិងប្រជាជនគេសង្ស័យចង់លាក់បាំងហេតុការណ៍នេះ៕ សំ វិច្ឆិកា

img_5730 img_5727 img_5728 img_5729


ចែករំលែក៖