ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោកចុះជំរុញម្ចាស់ទីតាំងហាងបញ្ចាំ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌទួលគោក សហការជាមួយចៅរងសង្កាត់ និង មានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ ជំរុញអោយម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដោយចុះប្រតិបត្តិការនៅហាងបញ្ចាំនៅផ្លូវ១៨៦ ចំនួន២ទីតាំង គឺហាង ម៉ារ៉ាន់២ និង CH7878 ផ្ទះលេខ១០B និង ផ្ទះលេខ៨C ផ្លូវ១៨៦ ភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

តាមប្រភពបានប្រាប់អោយដឹងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ប៉ាង លីដា បានដឹកនាំក្រុមការងារចុះមកជំរុញ ម្ចាស់ហាងបញ្ជាំនៅផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ បានមួយចំនួនហើយនិងបន្តអោយគ្រប់ហាងបញ្ចាំនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីអោយម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់មានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ហើយអ្នកកាន់អាជ្ញាបណ្ណត្រូវមាន ១. អនុវត្តតាមប្រកាសលេខ ០២៨ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១០ ។ ២. អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។ ៣. ខ្នាតតូចៈ ដើមទុនចាប់ពី ១០ ០០០ ដុល្លា ដល់ ៥០ ០០០ ដុល្លា ។

យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យប្រាតិភោគ មានន័យថា ១. ការធានា ដល់ម្ចាស់បំណុលក្នុងការប្រមូលឥណទេយ្យរបស់ខ្លួនមកវិញ ។ ២. មធ្យោបាយមួយដើម្បីធានាការសងកាតព្វកិច្ច ។

យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យអនុប្បទាន មានន័យថា ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយីទៅអោយបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក ។

ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងហាងបញ្ចាំខាងលើនូវការប្រតិបត្តិ មានការសង្ស័យចំពោះជនយកទ្រព្យមកបញ្ចាំអាចផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋាន និង ការបង់ពន្ធផ្សេងៗ ការបន្តអាជ្ញាបណ្ណអាជីវកម្ម ជៀសវៀងទទួលផលចោរកម្មដែលច្បាប់បានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ជំពូក៤ ផ្នែក១ មាត្រា៣៩៩ ដែលស្ថិតមានស្ថានទម្ងន់ទោស ៕ ស ដារ៉ា

img_2341 img_2338 img_2339 img_2340


ចែករំលែក៖