ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជប៉ុនស្នើឲ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់យន្តហោះ Osprey ក្រោយជួបគ្រោះ ថ្នាក់

ចែករំលែក៖

មន្ត្រីជប៉ុនបានអំពាវនាវឲ្យអាមេរិក ឈប់ប្រើប្រាស់យន្តហោះ MV-22 Osprey នៅលើកោះអូគីណាវ៉ាក្រោយពេលឧទ្ធម្ភាគ ចក្រមួយគ្រឿងប្រភេទនេះជួបគ្រោះថ្នាក់ធ្លាក់ចូលសមុទ្រកាលពីថ្ងៃទី១៣ ខែធ្នូ។
សំណើខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី Tomomi Inada ផ្ញើទៅកាន់កម្លាំងទាហានជើងទឹកវាយឡើង គោកអាមេរិកនៅលើកោះអូគីណាវ៉ាកាលពីថ្ងៃទី១៤ ខែធ្នូ។

លោកស្រី អីុណាដា បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការស្នើ និងជំរុញរបស់ជប៉ុន មេបញ្ជាការកងទ័ពអាមេរិកបានបង្កើនកិច្ច ខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ចំពោះការព្រួយ បារម្ភរបស់ប្រជាជនក្នុងស្រុកអំពីសុវត្ថិភាពហោះហើរ ហើយយន្ដហោះ Ospray បាន ធ្លាក់នៅឈូងសមុទ្រណាហ្គូ ប៉ុន្ដែរហូត មកដល់ពេលនេះមិនទាន់មានការអះអាងណាមួយពីមូលហេតុដែលបណ្ដាលឲ្យយន្ដ ហោះដឹកជញ្ជូនប្រភេទនេះជួបគ្រោះថ្នាក់នៅឡើយទេ។

ករណីធ្លាក់យន្តហោះខាងលើកាលពី វេលាម៉ោង២២ ថ្ងៃទី១៣ ខែធ្នូ នៅតំបន់សមុទ្រកោះអូគីណាវ៉ា ប៉ុន្តែអាកាសយា និក៥នាក់នៅលើយន្តហោះនោះបានជួយសង្គ្រោះទាន់ពេលវេលា។

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអាបេ ចាត់ ទុកថា នេះជារឿងមួយគួរឲ្យសោកស្តាយ បំផុត។ យន្តហោះ Osprey ត្រូវបានបញ្ជូនទៅកាន់កោះអូគីណាវ៉ាលើកដំបូងនៅក្នុងឆ្នាំ២០១២ ហើយធ្លាប់បានជួបគ្រោះថ្នាក់ជាច្រើននៅក្នុងទីតាំងផ្សេងទៀតរបស់ អាមេរិកជុំវិញពិភពលោក។

ហេតុការណ៍ខាងលើកើតឡើងចំពេលដែលពលរដ្ឋជប៉ុនបានខិតខំប្រឆាំងទាមទារឲ្យអាមេរិកដកទាហានឲ្យអស់ចេញពីកោះអូគីណាវ៉ាក្រោយពេលមានទាហានអាមេរិកម្នាក់ចាប់រំលោភស្ត្រីអាយុ២០ឆ្នាំ និងសម្លាប់៕ ម៉ែវ សាធី

sdew

យន្តហោះ MV-22 Osprey


ចែករំលែក៖