ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា« ថ្ងៃស្អែកជាខួបកំណើតភរិយាខ្ញុំគម្រប់៦២ឈានចូល៦៣ឆ្នាំ (១៥ធ្នូ១៩៥៤.១៥ធ្នូ២០១៦)។
ក្នុងនាមជាស្វាមីដែលកំសត់កម្រតាំងពីការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកដូចមានក្នុងចម្រៀងទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ប្រវត្តិម្តាយកម្ម។ល។យើងបានកសាងគ្រួសារមួយដែលមាន កូននិងចៅគួរឱយស្រឡាញ់។
សំណាបយោងដីស្រីយោងបុរសពិតជាមិនខុសទេ ខ្ញុំមានថ្ងៃនេះពិតជាមានការរួមចំណែកពីភរិយាដ៏កំសត់របស់ខ្ញុំ។ អរគុណប្រពន្ធសំឡាញ់ និងជូនពរអូនមានសុខភាពល្អព្រោះបើអូនឈឺមានអ្នកណាបូមខ្សល់ឱយបងព្រោះខ្នងបងជាកម្មសិទ្ធិផ្តាច់មុខរបស់អូន» ៕