ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៦ លោក ចាន់ សុីណាត អគ្គនាយករង កិច្ចការបច្ចេកទេសបានដឹកនាំក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយមនិង ADB Mission បន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។
គោលបំណងនៃការចុះពិនិត្យនេះដើម្បី ជំរុញការងារដែលកំពុងដំណើរការលើ ប្រព័ន្ធប្រឡាយមេខ្នាតធំតាំងក្រសាំងដែលមានប្រវែងសរុប១៨គីឡូម៉ែត្រមានបំពាក់ដោយសំណង់សិល្បការប្រភេទធំៗចំនួន ៧២កន្លែងនិងជំរុញកាបើកការដ្ឋានជំហានទី២នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។ ដោយសាងសង់ប្រឡាយរងទី២និងទី៣ដែលជាប្រភេទប្រឡាយបេតុងមាន៣៨ ខ្សែនិងមានប្រវែងសរុប៥៦គីឡូម៉ែត្ររួច បំពាក់សំណង់សិល្បៈការធំតូចចំនួន៦១៨កន្លែងបន្ថែមពីលើ សំណង់ដែលបានបំពាក់រួចហើយលើប្រព័ន្ធប្រឡាយមេចំនួន៧២ កន្លែងព្រមទាំងបំពាក់ស្ថានីយបូមទឹកមួយ ចំនួនបន្ថែមទៀត ។
គម្រោង ADB ជំហានទី២នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងនឹងធ្វើឱ្យ ប្រព័ន្ធនេះមានលក្ខណៈគ្រប់គ្រាន់ជាComplete Irrigation Systems ធានាបាននូវទឹកគ្រប់គ្រាន់ដល់ដីស្រែរបស់ប្រជាកសិករ ។ ក្នុងជំហានទី២នេះក្រសួងធនធានទឹក និងឧតុនិយមនិងភាគីADBក៏នឹងជំរុញនូវការរៀចំនិងបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានឆាប់ ដើម្បីធានាបាននិរន្តរភាពរបស់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ។
ជាមួយគ្នានេះផងដែរក្រុមការងាររបស់ក្រសួង និងភាគី ADB នឹងជំរុញឱ្យខ្លាំងក្លាបន្ថែមទៀតទៅលើការងារ Design Join Reservoir Operations រវាងស្ទឹងជីនិត នឹងស្ទឹងតាំងក្រសាំង ៕ សហការី