ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូនស្រីមួយយប់មិនភ័យដល់តែឮសំលេងទូរស័ព្ធថា ម៉ែជួយកូនផងហើយ ក៏បិទខលលែងចូល ទើបរត់ប្តឹងសមត្ថកិច្ចឲ្យជួយ

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ប្តីប្រពន្ធមួយគូបានរត់មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ចោមចៅសុំការអន្តរាគមន៍បន្ទាប់ពីបាត់កូនស្រីមួយយប់ហើយមិនបានចាប់អារម្មណ៍ព្រោះកូនរបស់គាត់តែងតែដើរលេងដាច់យប់ជាធម្មតាហើយ ។ លុះព្រឹកថ្ងៃ ទី១៥ ធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទីទើបបានទទួលទូរស័ព្ទពីកូនថាម៉ែជួយផងកូននៅប៉ោយប៉ែតហើយក៏បិតវិញទោះខំចលទៅយ៉ាងណា ក៏មិនចូលភ័យស្លន់ស្លោរត់ប្តឹងនគរបាលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងនៅផ្សារត្រពាំងថ្លឹង ហៅផ្សារ «យាយម៉េវ» ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងស្រីដែលបាត់ខ្លួននោះ ឈ្មោះហ៊ីន ស្រីណែត អាយុ១៤ឆ្នាំ (ជាកូនស្រីពៅ) មានឪពុកឈ្មោះគង់ ថន អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះជា អាង អាយុ៣៦ឆ្នាំ មុខរបលក់កំពិស ពួកគាត់មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្បែររោងចក្ររោងចក្រ «ហុងហ្គា» ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ។

បើតាមសំដីឈ្មោះគង់ ថន ដែលជាឪពុករបស់ក្មេងស្រីដែលបានខ្លួនបានអោយដឹងថា ជារៀងរាល់ថ្ងៃកូនស្រីរបស់គាត់តែងតែមកជួយលក់កំពិសគាត់ ហើយនៅមុនយប់កើតហេតុកូនរបស់គាត់បានទៅរាំលេងនៅក្លឹបកំសាន្តលុះព្រឹកនៅតែមិនឃើញ ត្រឡប់ទៅផ្ទះវិញទេ ដោយពួកគាត់រង់ចាំ និងតាមរកផងដែរ ។ លុះដល់វេលាម៉ោង០៨យប់ថ្ងៃទី១៤ ធ្នូ ក៏៏មានទូរស័ព្ទខលចូលមកពួកគាត់ ហើយឮសំឡេងកូនស្រីគាត់និយាយថា «កំពុងនៅប៉ោយប៉ែត ជួយផងម៉ែ» ហើយក៏បិទទូរស័ព្ទវិញ ។ ពួកគាត់ក៏ព្យាយាមតេទៅវិញរាប់រយដង តែត្រូវលេខនោះបិទទូរស័ព្ទ តេលែងចូលរហូត ។

ឪពុកម្តាយបានបន្តទៀតថា កូនស្រីគាត់នោះ កន្លងមកធ្លាប់រត់ចេញពីផ្ទះ២ដងហើយ ដោយម្តងខឹងគាត់ រត់ទៅខេត្តព្រះសីហនុ តែត្រូវបងប្អូននៅទីនោះ សួរចុះឡើងបានលេខទូរស័ព្ទគាត់ ក៏ជួយខលហៅគាត់មកទទួលកូនវិញ ។ មួយលើកទៀតទៅលេងនៅក្លិបកម្សាន្ត ក៏បាត់ខ្លួនទៀត ។

ទោះបីជាយ៉ាងណា ទោះកូនស្រីមានប្រវត្តិធ្លាប់ចេញពីផ្ទះយ៉ាងណាក៏ដោយ តែការបាត់លើកនេះ ក៏ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិកូនស្រីណាស់ ខ្លាចកូនចាញ់បោក និងជឿតាមការញុះញង់របស់គេ ដូច្នេះ ទើបពួកគាត់មកសុំការអន្តរាគមន៍ពីប៉ូលិស ជួយតាមរកតែម្តង ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖