ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៦ អតីតយុទ្ធជនភូមិភាគ៣ទទួលបានផ្ទះ២០ខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅក្នុងឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានបានផ្តល់ ផ្ទះសរុប២០ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ កំពត និងកំពង់ស្ពឺ បន្ទាប់ពីរក ឃើញថា ពួកគេមានជីវភាពខ្វះខាត និង គ្មានផ្ទះសម្បែងស្នាក់នៅសមរម្យ ។

របាយការណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំវាយតម្លៃការងារសមាគមអតីតយុទ្ធជនតាមបណ្តាខេត្តចំណុះយោធភូមិភាគ ទី៣នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា តាមរយៈការចុះជួប សំណេះ សំណាលដោយផ្ទាល់របស់នាយ ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនបានធ្វើឲ្យអតីតយុទ្ធ ជនមានការសប្បាយចិត្ត ។ សប្បាយចិត្ត ព្រោះតែពួកគេបាន ឃើញពីការយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទៅលើសុខទុក្ខ របស់ពួកគេ ។

របាយការណ៍បានគូសបញ្ជាក់ថា តាម រយៈដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅ ហើយមិនធ្វើឲ្យ បងប្អូនអតីតយុទ្ធជនមានអារម្មណ៍ថា ពួក គេឯកោនោះឡើយ ឬមានអារម្មណ៍ថា ពួក គេត្រូវបានគេបំភ្លេចចោលតទៅទៀត ។

របាយការណ៍បន្តថា តាមដំណើរចុះសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ គន់ គីម បានជ្រាបកាន់តែច្បាស់ពីសុខទុក្ខ និងផល លំបាករបស់អតីតយុទ្ធជន ហើយក៏បានជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនបានច្រើនថែមទៀតផង ។

បើតាមរបាយការណ៍សមាគម អតីត យុទ្ធជនបានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនគ្មានលំនៅឋានចំនួន២០ខ្នងនៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងកំពត។ ក្នុងនោះខេត្ត កំពតសាងសង់ជូនអតីតយុទ្ធជន១៣ខ្នង ខេត្ត តាកែវសាងសង់ជូន ៣ខ្នង និងខេត្ត កំពង់ស្ពឺ សាងសង់ជូន៤ខ្នង ។

របាយការណ៍បានបញ្ជាក់ថា ការបើក ថវិកាមរណសង្គ្រោះជូនគ្រួសារសព មិនមាន ការយឺតយ៉ាវ ឬជំពាក់ប្រាក់សព ដូចមុន ទៀតឡើយ ។ ជាមួយគ្នានោះសមាគមបាន ផ្តល់ថវិកាបម្រុងឲ្យសមាគមខេត្ត៣ ( កំពង់ស្ពឺ តាកែវ,កំពត ) ប្រមាណពី២០ទៅ៤០លាន រៀលសម្រាប់ ត្រៀមដោះស្រាយបើកផ្តល់ជូនគ្រួសារសពឲ្យទាន់ពេលវេលា ករណីមានអតីតយុទ្ធជនមរណភាពលើសពីថវិកាកំណត់ ។

ទោះបីលទ្ធផលការងារក្នុងឆ្នាំ២០១៦មើលឃើញទទួលបានលទ្ធផលល្អយ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំរសៀលថ្ងៃទី១៥ ខែធ្នូ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជា ប្រចាំ ពិសេសបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជនតាមគ្រួសារនីមួយៗ ដើម្បីឈ្វេង យល់ពីស្ថានភាពជីវភាព សុខភាព និង ជួយអន្តរាគមន៍ ដោះស្រាយទុក្ខកង្វល់ របស់អតីតយុទ្ធជន ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បាន ណែនាំមេឃុំជាប្រធានកិត្តិយស និងប្រធាន ប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាឃុំ ត្រូវបន្ត ធ្វើអំពើល្អ ហើយខិតខំសហការ និងបង្ក លទ្ធភាពឲ្យអតីតយុទ្ធជនបានទទួលសេវាសាធារណៈផ្សេងៗ ហើយក៏ត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយ រៀបចំបញ្ជីត្រឹមត្រូវបញ្ជូនទៅអគ្គលេខា ធិការដ្ឋាន ដើម្បីស្នើសុំសម្តេចតេជោផ្តល់ ជាផ្ទះស្នាក់នៅ ឬផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន ៕ ហេង នរិន្ទ្រ

sde-1 sde sde-2


ចែករំលែក៖