ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាគ្រូបង្រៀនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូធ្លាក់ជង្ហុកដួលបោកទៅលើផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីជាគ្រូបង្រៀនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីជិះម៉ូតូធ្លាក់ជង្ហុកដួលបោកទៅលើផ្លូវ កាលពីវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ហ៊ុនអេង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀននៅវិទ្យាល័យ ព្រែក លួង មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-0764 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុម៉ូតូធ្លាក់ជង្ហុក បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវ ធ្វើឲ្យស្ត្រីរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងម៉ូតូព្រមទាំងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

as-6 as as-1 as-2 as-3 as-4 as-5


ចែករំលែក៖