ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករប្រដាល់ល្បីល្បាញម្នាក់ធ្លាប់ទទួលបានខ្សែក្រវត់៣ស្ថាប័ន ផាន់ ផាណាត បានចងសម្លាប់ខ្លួន សង្ស័យតូចចិត្តប្រពន្ធផិតក្បត់

ចែករំលែក៖

 

ខេត្តបន្ទាយមានជ័យ៖ អតីតកីឡាករប្រដាល់ដែលធ្លាប់មានឈ្មោះល្បីល្បាញម្នាក់ មានឈ្មោះ ផាន់ ផាណាត អាយុ៣៦ឆ្នាំ ធ្លាក់ខ្លួនឈឺដេកសម្រាកព្យាបាលជម្ងឺនៅផ្ទះឳពុកម្តាយក្នុងជីវភាពក្រីក្រ នៅភូមិហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានសាច់ញាតិប្រទះឃើញស្លាប់ដោយមានក្រម៉ាចងក ទៅនឹងថ្នឹមផ្ទះ គ្មាននរណាដឹង។

គេសង្ស័យថាផាន់ ផាណាត តូចចិត្តនិងប្រពន្ធផិតក្បត់មានប្តីថ្មី។ ក្រោយពីប្រពន្ធទូរស័ព្ទប្រាប់ថានាងយកប្តីថ្មីទៀតហើយសូមឱ្យបង ផាន់ ផាណាត កាត់ចិត្តទៅ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ខណៈដែលឳពុកម្តាយនិងសាច់ញាតិកំពុងដេកលង់លក់។

បើតាមប្រភពព័ត៌មានពីឳពុកម្តាយ ផាន់ផាណាត ប្រាប់សមត្ថកិច្ចថា ផាន់ ផាណាត មានប្រពន្ធឈ្មោះ ពៅ ទូច អាយុ៣៥ឆ្នាំ និងមានកូនប្រុសស្រី៣នាក់ ។ផាន់ ផាណាត បានចាប់យកអាជីព ជាកីឡាប្រដាល់ជិត២៥ឆ្នាំមកហើយ និងធ្លាប់បានទទួលជ័យជំនះខ្សែក្រវ៉ាត់ចំនួន៣ស្ថាប័ន និងប័ណ្ណសរសើរជាច្រើនទៀត។ បន្ទាប់មកក៏ធ្លាក់ខ្លួនឈឺ គ្មានប្រាក់កាក់ព្យាបាលជម្ងឺ ហើយ មកដេកសម្រាកព្យាបាលជម្ងឺនៅផ្ទះឳពុកម្តាយជិត១ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ ផាន់ ផាណាត បានទូរស័ព្ទទៅសាកសួរសុខទុក្ខប្រពន្ធនិងកូននៅភ្នំពេញ។ នៅពេលនោះស្រាប់តែប្រពន្ធប្រាប់គាត់ថា (ផាន់ ផាណាត) សូមឱ្យបងកាត់ចិត្តពីអូនទៅ ពីព្រោះអូនមានប្តីថ្មីទៀតហើយ។ផាន់ ផាណាត ឮ ប្រពន្ធនិយាយប្រាប់បែបនោះ ក៏ដាក់ទូរស័ព្ទចុះឈប់និយាយ ហើយមានអារម្មណ៍ខូចចិត្ត បន្ទាប់មកគ្មាននិយាយស្តីជាមួយឳពុកម្តាយទាល់តែសោះ គ្រាន់តែនិយាយថា រូបគេ (ផាន់ ផាណាត)មិនអាចរស់នៅតទៅទៀតបានទេ។ក្រោយមកនៅយប់កើតហេតុខាងលើ ស្រាប់តែពួកគាត់ឳពុកម្តាយប្រទះឃើញកូនប្រុស (ផាន់ ផាណាត )មិនចងសម្លាប់ខ្លួនពីពេលណានោះទេ នៅពេលនោះហើយទើបមានការភ្ញាក់ផ្អើល។

សាកសព ផាន់ ផាណាត បន្ទាប់មកត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យតាមជំនាញ រកឃើញថាសពផាន់ ផាណាត ពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង គ្មានជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មនោះឡើយ សាកសពត្រូវបានសាច់ញាតិកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕សំ វិច្ឆិកា

img_7231 img_7230 img_7227 img_7219 img_7215


ចែករំលែក៖