ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំពិធីសន្និបាតបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៩ ដោយមានការចូលរួមពីបណ្តាប្រធានសមាគមន៍ និងវិជ្ជបណ្ឌិតជំនាញឯកទេសវិទ្យុសាស្ត្រចំនួន១៥០នាក់ ។ ពិធីខាងលើនេះ លោក មុត សំផន ប្រធានសមាគមបានថ្លែងឲ្យដឹងថា បច្ចេកវិទ្យាថ្មី ដែលទើបបង្កើតឡើងមានតម្លៃរាប់សិបលានដុល្លារ ហើយក្នុងនោះ លោកក៏បានបញ្ជាក់យ៉ាងខ្លីថា តួនាទីរបស់អ្នកបច្ចេកទេស ក៏នៅមានកម្រិត ហើយយើងត្រូវតែសិក្សាបន្តទៀត ។
លោកបានបន្តទៀតថា មានប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលតែងតែទៅកាន់នៅក្រៅប្រទេស (លើកឡើងថា ការព្យាបាលនិងការពិនិត្យនៅក្នុងប្រទេសរបស់ខ្លួនហាក់ដូចជាខ្សោយជាងបណ្តាប្រទេសរបស់ខ្លួន) ។ ជាក់ស្តែង ក្រុមគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅក្នុងសាកលលោកទាំងមូល វាមិនខុសគ្នានោះទេ ហើយទីបញ្ចប់គ្មានអ្វីក្រៅពីមកប្រទេសរបស់ខ្លួនវិញឡើយ ។
កម្មវិធីនឹងបិទបង្ហាញដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ សបញ្ជាក់ឲ្យឃើញថា ការអភិវឌ្ឍនូវបច្ចេកវិទ្យារបស់ក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកបច្ចេកទេសវិទ្យុសាស្ត្រកំពុងតែពន្លឿន និងពង្រឹងដើម្បីឲ្យប្រទេសរបស់ខ្លួនប្រកួតប្រជែងនឹងបណ្តាប្រទេសដូចគ្នា ៕ អារុណរះ