ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទូរស័ព្ទគេចពន្ធស៊េរីទំនើបជាង១០០០គ្រឿងនៅកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុងបានបង្ក្រាបទូរស័ព្ទគេចពន្ធស៊េរីទំនើជាង ១ពាន់គ្រឿងដែលឈ្មួញលួចបង្កប់តាមរថយន្តតាកស៊ី។

ករណីបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៣ និង ២៥នាទី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខស្នាក់ការគយចល័តលើផ្លូវជាតិ លេខ៤៨ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

សេចក្តីរាយការណ៍ឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកំលាំងគយចល័ត ប្រចាំស្រុកបូទុមសាគរ បានឃាត់រថយន្ដមួយគ្រឿងម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z. 3112 ដែលចេញដំណើរទិសដៅពីខេត្តកោះកុង- ភ្នំពេញនិងបេីកបរដោយឈ្មោះ អឿ ឈិន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបររត់តាក់សីុ ទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បន្ទាប់ពីឃាត់រថយន្តឆែកឆេរបានរកឃេីញទូរស័ព្ទដៃចំនួន ១២៨៤គ្រឿង បង្កប់ក្នុងកេះ និងនាឡិការដៃ ១គ្រឿងគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវឡើយ ។ វត្ថុតាងខាងលេីត្រូវកំលាំងគយបញ្ជូនទៅស្នាក់ការគយស្រុកស្រែអំបិលផាកពិន័យ ៕

as s


ចែករំលែក៖