ខេត្តព្រៃវែង៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈត្រូវដែករលំសង្កត់ពីលើ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចវត្តពោធិដ្ឋាន (វត្តថ្លាវ) ភូមិ ថ្លាវ ឃុំ ស្វាយអន្ទរ ស្រុក ស្វាយអន្ទរ ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឲ្យថា ជនរងគ្រោះឈ្មោះ អ៊ាង សំខាន់ ភេទប្រុស អាយុ ០៩ឆ្នាំ រស់នៅភូមិ ថ្លាវ ឃុំ ស្វាយអន្ទរ ស្រុក ស្វាយអន្ទរ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបន្តថា ការបាត់បង់ជីវិតនេះ កើតឡើងដោយសារមូលហេតុ ជនរងគ្រោះឡើងលេងលើរបងដែក រួចរុញទៅវិញទៅមក ស្រាប់តែពេលនោះរបងផុតស្នួរក្រោមរលំសង្កត់លើជនរងគ្រោះតែម្តង ។
សមត្ថកិច្ចប៉ុស្តិ៍ស្វាយអន្ទរ រួមនឹងជំនាញបច្ចេកទេសធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសាររបងដែកដួលរលំលើប្រាកដមែន ។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕