ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ វេង សុភ័ក្រ និងសំណាង សម្បត្តិឈ្នះកៅអីជុំទី១រង់ចាំប្រកួតបន្តជុំទី២

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ វេង សុភ័ក្រ មកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ និងកីឡាករ សំណាង សម្បត្តិ មកពីក្លិប បាត់ដំបងពាយ័ព្យ សុទ្ធតែបានឈ្នះកៅជុំទី១ សម្រាប់បន្តការប្រកួតនូវជុំទី២ ក្នុងកម្មវិធី ប្រកួតកីឡាប្រដាល់ ដណ្តើមពានរង្វាន់ KNOCK OUT SERIESប្រភេទទម្ងន់ ៦០គីឡូក្រាម នៅសង្វៀនទូរទស្សប៉ុស្តិ៍លេខ៥ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ។

ជ័យជម្នះរបស់កីឡាករ វេង សុភ័ក្រ បានមកពីប្រើស្នៀតជង្គង់បុកទៅលើពោះ របស់កីឡាករ សុខ វាសនា មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាតត់ នៅពាក់កណ្តាលទឹកទី១ បបធ្វើឲ្យអាជ្ញាកណ្តាលរាបរហូតដល់១០ និងត្រូវបញ្ឈប់ការប្រកួតភ្លាមៗ ព្រោះអការ សុខ វាសនា ហាកកក់បីដូចធ្ងន់ធ្ងូរពេក។ ភាពចន្លោះប្រហោង របស់កីឡាករ សុខ វាសនា បណ្តាលឲ្យវេង សុភ័ក្រ អាចប្រើកណ្តាប់ដៃវាយពោះ និងអុកជង្គង់ជាបន្តបន្ទាប់រហូតដល់សន្លប់នោះ ខ្វះការប្រុងប្រយ័ត្នផ្នែកខាងក្រោម ។

ចំពោះ សកម្មភាពប្រកួតរវាងកីឡាករ សំណាង សម្បត្តិ និង កីឡាករ គួន ប៊ុនហ៊ីម មកពីក្លិប ពន្លឺសាមគ្គីខេត្តបាត់ដំបងរយៈពេល៣ទឹកនោះ គួន ប៊ុនហ៊ីមវាយបានតិចជាង សម្បត្តិ ដូច្នេះលទ្ធផលបូកសរុបពិន្ទុ ត្រូវគណៈវិនិច្ឆ័យ សម្រេចឲ្យ សំណាង សម្បត្តិ បន្តឡើងទៅប្រកួតជុំទី២វគ្គ១៦នាក់ ។

គួររំលឹកថា ការប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរ ដែលគេប្រសិទ្ធនាមថា KNOCK OUT SERIES នេះ បានបែងចែងជា៥ដំណាក់ដើម្បីសម្រាំងយកកីឡាករ ៣នាក់ក្នុងចំណោម ៣២នាក់ សម្រាប់គ្រងតំណែងជើងឯក ដែលមានថវិកាចំនួន៤ពាន់ដុល្លារ ជើងឯករង ជ័យលាភីលេខ៣ និងជ័យលាភីកិត្តិយសលេខ៤។

យាងតាមរូបមន្តប្រកួត របស់គណៈកម្មការសង្វៀនខាងលើ កីឡាករ សំណាង សម្បត្តិ និង កីឡាករ វេង សុភ័ក្រ ត្រូវជួបប្រកួតគ្នាដណ្តើមកៅអីជុំទី២រងចាំប្រកួតជុំទី៣ វគ្គ៨នាក់ក្រោយពីចប់ការប្រកួតជម្រុះវគ្គ១៦នាក់ ក្នុងជុំទី២នោះ ៕ សារីម

img_7055 img_7065 img_7067 img_7078 img_7083


ចែករំលែក៖