ភ្នំេពេញ: យុជនមួយក្រុមសង្ស័យខឹងរឿងចតឡានអត់មានសណ្នាប់ធ្នាប់ពេក បានជិះម៉ូតូមកដល់មុខក្លឹបកំសាន្ត Epic ហើយបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់បណ្ដោលឲ្យសន្តិសុខម្នាក់កំពុងឈរឈាម នៅខាងមុខក្លឹបកំសាន្តខាងលើរងរបួសបាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេងហេតុកាលដ៏សាហាវខាងលើនេះនៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ព្រោះរងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីបាញ់ប្រហារនេះ៕ សរស្មី