ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី រួមជាមួយមន្ដ្រីជំនាញ ពាក់ព័ន្ធ បានសហការរួមគ្នា ចុះបើកផ្លូវអបសងខាងព្រះវិហារ សាសនិក ខ្មែរអ៊ីស្លាម បឹងកក់ដើម្បី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមគម្រោង របស់រាជធានី ឲ្យបាន ល្អ ប្រសើរឡើង ទៅតាមការឯភាពគ្នា រវាងសាសនិកខ្មែរអ៊ីស្លាម និងអាជ្ញាធរ។
លោក សា រឹម វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូយោដី រាជធានីភ្នំ ពេញ បានបញ្ជាក់ថា ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារវាស់ វែងនិងបោះបង្គោលបើកផ្លូវR4 បឹងកក់ អមសងខាង ព្រះ វិហារសា សនិកខ្មែរអ៊ីស្លាមបឹងកក់ កាលពី ព្រឹកថ្ងៃទី១៩ ធ្នូ នេះ ថា ៖ ការចុះវាស់វែងផ្ទៃដីនៅលើទីតាំងព្រះវិហារ សាសនិកខ្មែរអ៊ីស្លាមបឹងកក់នេះ គ្រាន់ជាការវាស់តម្រង់ផ្លូវចូលអភិវឌ្ឍន៏តមបន់បឹងកក់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត មាន ប្រព័ន្ធបង្ហូរកាកសំណង់ និងមានផ្លូវចេញចូលប៉ុណ្ណោះ។
លោកបន្តថា ៖ ការអភិវឌ្ឍ តំបន់បឹងកក់នេះ មានសារៈសំខាន់ណាស់ជួយកាត់បន្ថយការកកស្ទះចរាចរណ៏ និងជួយលើកស្ទួយសោភ័ណ្ឌ រាជធានីភ្នំពេញ បានកាន់តែប្រសើឡើង។
លោកបញ្ជាក់ថា៖ ការចុះវាស់វែងនិងកំណត់អក្ស នេះ គឺអនុវត្តទៅតាមស្មារតីអង្គប្រជុំ ដោយមានការឯកភាពគ្នារវាងសាសនិកខ្មែរអ៊ីស្លាម និងអាជ្ញាធរ កន្លងមក។
លោកបញ្ចាក់ថា ផ្លូវនេះមានទំហំ ទទឹង៣០ ម៉ែត្រ បណ្ដោយ ១ពាន់ម៉ែត្រ ផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់រំដោះចរាចរណ៍ នៅក្នុងតំបន់នេះ ហើយបើ តំបន់នេះត្រូវការអភិវឌ្ឍ ទាំងអស់ តើបណ្តាញលូត្រូវហូរទៅណា ដូច្នេះការធ្វើនេះជាផលប្រយោជន៏ទូទៅរបស់អ្នករស់ នៅ រាជធានីភ្នំពេញ មិនសម្រាប់បុគ្គលណាម្នាក់ទេ ហើយការបើកផ្លូវ ចំដី វិហារឥស្លាម នេះមានការតម្រង់ ចូលដីក្នុងវិហារអស់ប៉ុន្មានការរ៉េ អាជ្ញាធរ នឹងធ្វើការប៉ះប៉ូវ វិញគ្រប់ចំនួនគ្រាន់តែតម្រង់នៅក្រោយវិហារ ប៉ុណ្ណោះ ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់ថា ៖ ការសម្រេចចិត្តចុះមកវាស់វែង កំណាត់ផ្លូវអមសងខាងក្បែរវិហារបងប្អូនសាសនិកខ្មែរអ៊ីស្លាមនេះ គឺជាជម្រើសចុងក្រោយរបស់អាជ្ញាធរ ដើម្បី អភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យកាន់តែល្អប្រើសឡើង ព្រោះតំបន់នេះ អាចជួយរំដោះកកស្ទះចរាចរណ៏ចំកណ្តាលទីក្រុងបានមួយ ចំណែកធំ។ មួយវិញទៀត ការសម្រេចធ្វើផ្លូវនេះ មិនមែនសាលារាធានីភ្នំពេញរំលោពបំពានលើសាសនា មូស្លីមនោះទេ គឺ មានការឯកភាពគ្នាច្បាស់លាស់ណាស់ទៅតាមសំណើរឯកភាពស្រុះ ស្រួលគ្នា ក្នុងស្មារតីអង្គប្រជុំត្រឹមត្រូវ រវាងភាគីទំនាស់របស់សាសនិកខ្មែរអ៊ីស្លាម និងអាជ្ញាធរ។លោកបញ្ជាក់ថា ៖ ផ្លូវនេះ នៅពេលស្ថាបនារួច វាអាចជួយស្រូបយកនូវការកកស្ទះចរាចរណ៏ ពីតំបន់ផ្សេងៗចូលមក កណ្តាលទីក្រុង ធ្វើឲ្យប្រព័ន្ធលំហូរចរាចរណ៏ អាចជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៏បាន ពិសេសតំបន់ភាគខាងលិច ចាប់ពី ទឹកថ្លា ទំនប់ទួលគោក ត្រឡោកបែក ផ្លូវសព័ន្ធរុស៊្សី ផ្លូវរទេះភ្លើង ទំនប់ទួលគោក ផ្លូវR ៥ ៦ កាត់តំបន់បឹងកក់ឡើងមកកាល់ម៉ែត្រចូលមុន្នីវង្សបានឆាប់រហ័ស។
សូមបញ្ជាក់ថា៖ ផ្លូវអមសងខាងព្រះវិហារសាសនិកខ្មែរអ៊ីស្លាម ដែលអាជ្ញាធរវាស់វែងនេះ មានទទឹង ៣០ ម៉ែត្រ បណ្ដោយ ដែលត្រូវ ប៉ះ ពាល់លើដី វិហារឥស្លាមបឹងកក់ មាន ប្រវែង៩៥ ម៉ែត្រ និងចិញ្ជើម សង ខាង២ម៉ែត្រ សរុបប្រវែងរួមផ្លូវនេះ ប្រមាណ១ពាន់ម៉ែត្រ ៕ សំរិត