ព័ត៌មានទាន់ហេតុការណ៍៖

គយព្រលានយន្តហោះអន្តរជាតិសៀមរាបឃាត់ខ្លួនជនជាតិចិនម្នាក់ ខណៈរត់ពន្ធទូរស័ព្ទដៃទំនើបនិងកុំព្យូទ័រ៧១គ្រឿង

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីគយប្រចាំនៅច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឃាត់ខ្លួនជនជាតិចិនម្នាក់ ខណៈដែលនាំចូលទូរស័ព្ទដៃទំនើប និងកុំព្យូទ័រសរុប៧១គ្រឿងដោយខុសច្បាប់ ពីប្រទេសចិនខុសច្បាប់។

ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីគយបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ Chen Anhui ភេទប្រុស អាយុ២៧ឆ្នាំជាជនជាតិចិនកាន់ឆ្លងដែនលេខE72577910។ ប្រភពបានបន្តឲ្យដឹងថាជនសង្ស័យបានធ្វើដំណើរមកពីប្រទេសចិនហើយប្តូរជើងហោះហើរនៅទីក្រុងមេនីឡាប្រទេសហ្វីលីពិនហោះឆ្ពោះមកទីក្រុងសៀមរាបតាមជើងហោះហើរលេខ 5J 257(MNL-REP)។

ប្រភពបន្តថា៖ ទូរស័ព្ទនិងកុំព្យូទ័រ ដែលជនជាតិចិនលួចនាំចូល ទាំងមិនបង់ពន្ធនេះរួមមាន៖ ទូរស័ព្ទIphone 5 ចំនួន ៤០គ្រឿង កុំព្យូទ័រ Laptop នៅថ្មីម៉ាក Asus ចំនួន ២០គ្រឿង, ម៉ាក Lenovo ចំនួន ៥គ្រឿង និងកុំព្យូទ័រ Laptop ប្រើរួចម៉ាក Lenovo ចំនួន ២គ្រឿង និងម៉ាក Asus ចំនួន ៤គ្រឿង។ ក្រោយឆែកឆេររកឃើញទំនិញគេចពន្ធទាំងនោះ។ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចគយធ្វើកំណត់ ហេតុល្មើសច្បាប់ គយបញ្ចូនទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីសម្រេចដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ស្តីពីគយ។

សូមរម្លឹកថាកន្លងទៅគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ធ្លាប់ចាប់បានទំនិញជាច្រើនដែលក្រុមឈ្មួញនាំចូលមកពីបរទេសមិនបានបង់ពន្ធព្រមទាំងគ្រឿងញៀនជាច្រើនគីឡូផងដែរ។

ករណីនេះត្រូវបានគេលើកឡើងថាច្រកព្រលានយន្ដហោះមួយនេះសំបូរឈ្មួញរកស៊ីអំពើរត់ពន្ធយ៉ាងច្រើនជាមួយគ្នានេះកន្លងទៅគយព្រលានយន្តហោះសៀមរាបធ្លាប់ចាប់ ថ្នាំសម្រើបហើយធ្វើការដោះលែងទៅវិញជាថ្នូរទៅនឹងទឹកប្រាក់ រាប់ម៉ឺនដុល្លាររហូតមកដល់ ពេលនេះមិនត្រូវបានថ្នាក់លើមានវិធានការទៅលើគយច្រកនេះនៅឡើយទេ ៕ ជានិរន្ដរ៍

as


ចែករំលែក៖