ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសរំលោភប្អូនស្រីខ្លួនឯងរហូតបាន សម្រេចខណៈប្ដីរបស់នាងទៅរកស៊ីនៅប្រទេសថៃ

ចែករំលែក៖

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះរបស់ជនសង្ស័យឈ្មោះ ផាន់ ភឿន អាយុ៤១ឆ្នាំ ស្ថិតក្នុងភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បុរសល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះក្រោយពីធ្វើសកម្មភាពលួងលោមប្អូនស្រីបង្កើតឲ្យមកកោសខ្យល់ឲ្យ រួចបិទភ្លើងធ្វើសកម្មភាពចាប់រំលោភនាងទាល់តែបានសម្រេច ។

លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា ស្ត្រីរងគ្រោះនៅក្នុងករណីចាប់រំលោភខាងលើអាយុ៣៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ដោយប្តីទៅធ្វើការនៅឯប្រទេសថៃ ។

លោកបានបន្តទៀតថា នៅយប់កើត ហេតុវេលាម៉ោងខាងលើជនសង្ស័យដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានលួងលោមប្អូនស្រីឲ្យ មកកោសខ្យល់ឲ្យខ្លួន។ បន្ទាប់ពីកោសខ្យល់ រួចក៏បានឲ្យជនរងគ្រោះពន្លត់ភ្លើងបន្ទាប់ មកក៏ធ្វើសកម្មភាពចាប់រំលោភប្អូនស្រី បង្កើតរបស់ខ្លួនរហូតបានសម្រេចតែម្តង។ ភ្លាមៗនោះនារីរងគ្រោះក៏បានរត់មកប្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលពពឺស។ ពេលនោះ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ជូនលោក អធិការ ហើយលោកក៏បានបញ្ជាឲ្យសមត្ថកិច្ចរបស់ លោកចុះទៅចាប់ខ្លួនជនសង្ស័យ យកមកសួរនាំនៅប៉ុស្តិ៍។ លុះព្រឹកថ្ងៃទី១៩ ខែធ្នូ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ។

ប្រភពឲ្យដឹងថា ក្រោយពីសមត្ថកិច្ច បានសួរនាំជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតបានចាប់រំលោភប្អូនស្រីបង្កើតបានសម្រេចប្រាកដមែន ។

លោកអធិការបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ផាន់ ភឿន ធ្លាប់មានប្រពន្ធ២ទៅ ហើយដោយប្រពន្ធទី១បានស្លាប់ហើយ បានយកប្រពន្ធទី២ទៀត។ ក្រោយមក ប្រពន្ធទី២ក៏រត់ចោលបាត់ទៀត។ លុះដល់ ថ្ងៃកើតហេតុជនសង្ស័យផឹកស្រាស្រវឹងក៏កើតចំណង់តណ្ហាបានចាប់រំលោភប្អូនស្រីបង្កើតរបស់ខ្លួនតែម្ដង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរកាល ពីព្រឹកថ្ងៃទី១៩ ខែធ្នូ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាម ច្បាប់ ៕ ហេង នរិន្ទ្រ

90


ចែករំលែក៖