ព័ត៌មានទាន់ហេតុការណ៍៖

ចាំមើលអាជ្ញាធរខេត្តព្រះសីហនុចាត់ការខ្ទម អនាធិបតេយ្យនៅកែវផុសបានដែរឬទេ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ថ្មីៗនេះបានកើត មានភាពមិនប្រក្រតីមួយនៅឃុំកែវផុស ស្រុុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមាន អ្នកមានលុយ មានអំណាចបានញុះញង់ឲ្យ ប្រជាពលរដ្ឋសង់ខ្ទមអនាធិបតេយ្យជា ច្រើននៅក្នុងភូមិប្ញទី្ធ១ ឃុំុកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ។

លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុបានបញ្ជាឲ្យអាជ្ញាធរស្រុកស្ទឹង ហាវចាត់វិធានការរុះរើខ្ទមអនាធិបតេយ្យ ចេញពីដីដែលមានម្ចាស់ត្រឹមត្រូវនោះ ឲ្យបានឆាប់។ គេរង់ចាំមើលថាតើអាជ្ញាធរស្រុកស្ទឹងហាវក៏ដូចជាខេត្តព្រះសីហនុចាត់ វិធានការមានប្រសិទ្ធភាពដែរឬទេ?

គួរបញ្ជាក់ថា នៅអំឡុងខែមេសា ឆ្នាំ ២០១៦ មានប្រជាពលរដ្ឋច្រើនគ្រួសារមក ពីភូមិប្ញទ្ធី១ និងភូមិកែវផុស ស្ថិតក្នុងឃុំ កែវផុសបាននាំគ្នាមកធ្វើជាខ្ទមតូចៗខ្លះ មានដំបូលប្រក់ស្បូវ ឬស្លឹកត្នោតគ្មាន ជញ្ជាំង ខ្លះមានជញ្ជាំងតិចៗដោយគ្មាន មនុស្សនៅពេលយប់។ រីឯពេលថៃ្ងឃើញ មនុស្សមកអង្គុយលេង ។

គោលដៅរបស់ប្រជាពលរដ្ឋទាំងនេះ ដោយមានអ្នកមានលុយ និងមានអំណាចនៅពីក្រោយខ្នងញុះញង់ឲ្យមានចរន្តចុះ ចាប់យកដីដែលមានម្ចាស់ហើយនោះ ដោយយល់ថា យ៉ាងហោចណាស់ក៏បាន គោលនយោបាយជាលុុយកាក់ខ្លះៗពី ម្ចាស់ដីដែរ ហើយបើតសូ៊ក្រាញននៀល ឲ្យមែនទែនអាចនឹងបានចំណែកដីថែម ទៀតផង ។

ប្រជាពលរដ្ឋទាំងអស់ដែលចូលមក បោះទីតាំងនៅលើដែលមានម្ចាស់ហើយ នេះពួកគាត់មានដីធ្លីនិងផ្ទះសម្បែងពិត ប្រាកដអស់ហើយ។ ដូច្នេះប្រជាពលរដ្ឋទាំង អស់ដែលបានមកធ្វើខ្ទមតូចៗខ្លះមាន ដំបូលប្រក់ស្បូវ ឬស្លឹកត្នោតគ្មានជញ្ជាំង គ្មានមនុស្សរស់នៅគឺជាការរំលោភបំពានខុសច្បាប់ផ្អែកតាមមាត្រា២៤៧ និងមាត្រា ២៤៨នៃច្បាប់ភូមិបាលចុះថៃ្ងទី៣០ ខែ សីហា ឆ្នាំ២០០១។

បើតាមអាជ្ញាធរស្រុកស្ទឹងហាវបានអះ អាងថា ខ្លួននឹងចេញសេចក្តីជូនដំណឹងឲ្យ ប្រជាពលរដ្ឋរុះរើខ្ទមអនាធិបតេយ្យចេញ ពីដីដែលមានម្ចាស់ស្របច្បាប់ហើយនោះ ដោយទុករយៈពេល៧ថៃ្ងឲ្យរុះរើដោយខ្លួនឯង។ ផុតកាលកំណត់នេះអាជ្ញាធរនឹង រុះរើខ្ទម, ឆ្អឹងខ្ទម របងដែលសង់ហើយគ្មាន មនុស្សរស់នៅនិងយកសម្ភារមករក្សាទុក។

លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុបានយល់ព្រមតាមការស្នើសុំរបស់ អភិបាលស្រុកស្ទឹងហាវដោយរំពឹងថា អាជ្ញាធរស្រុកនឹងចាត់វិធានការដើម្បីពង្រឹង ច្បាប់ឲ្យរឹងមាំ។ ប៉ុន្តែប្រជាពលរដ្ឋដែល ប្រថុយចុះមកចាប់យកដីដែលមានម្ចាស់ រួចហើយនោះត្រូវប្រភពព័ត៌មាននិយាយថា ខ្នងបង្អែករឹងមាំ ដូច្នេះអាជ្ញាធរអាចនឹងជួបប្រទះការលំបាកក្នុងការពង្រឹងច្បាប់ ។

គួរបញ្ជាក់ថា ផ្ទៃដីច្រើនជាង១៥ហិកតា មានម្ចាស់ត្រឹមត្រូវត្រូវរងការរំលោភបំពាន ពីសំណាក់អ្នកមានលុយ និងមានអំណាច នៅតំបន់កែវផុសនោះ ។

ពាក់ព័ន្ធនឹងករណីនេះដែរតុលាការ កំពូលបានសម្រេចក្តីឲ្យម្ចាស់ដីដែលមាន៤ម្ចាស់ឈ្នះក្តីជាមួយក្រុមហ៊ុនម៉ុង ឫទ្ធី នៅលើដីទំហំជាង១៥ហិកតាកាលពីពេល ថ្មីៗនេះ។ ប៉ុន្តែអ្វីជាឧបសគ្គក្នុងការអនុវត្តច្បាប់គឺមានអ្នកមានលុយមានអំណាចនៅ ពីក្រោយខ្នងប្រជាពលរដ្ឋញុះញង់ប្រជា ពលរដ្ឋឲ្យចូលទៅកាន់កាប់ដីនោះ។ ប្រការ នេះកាន់តែធ្វើឲ្យមានបញ្ហាក្នុងការអនុវត្ត ច្បាប់សម្រាប់ប្រទេសកម្ពុជា ។

យ៉ាងណាក៏ដោយគេរំពឹងថាអាជ្ញាធរ ស្រុកស្ទឹងហាវក៏ដូចជាអាជ្ញាធរខេត្តព្រះ សីហនុមិនបណ្តោយឲ្យការអនុវត្តច្បាប់ ត្រូវបានជាន់ពន្លិចដោយក្រុមអ្នកមានលុយ មានអំណាច ហើយយកប្រជាពលរដ្ឋ ធ្វើចំណាប់ខ្លាំងនោះឡើយ ៕ ហេង សូរិយា

untitled-2


ចែករំលែក៖