ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿនបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងទៀតពេញទំហឹងបណ្ដាលអោយម៉ូតូទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង តែមិនបណ្ដាលអោយអ្នកជិះម៉ូតូរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង២០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៣៦ កែងនិងផ្លូវព្រះសុីសុវត្តិ ស្ថិតក្នុងសង្កាត់ ផ្សាកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CS-0697 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៦ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហើយបត់ឆ្វេងឆ្លងផ្លូវឡើងផ្លូព្រះសុីសុវត្តិក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH-6438 ដែលជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិទិសដៅពីជើងទៅត្បូង ហើយបានបុកគ្នាពេញទំហឹង បណ្ដាលអោយម៉ូតូខូចខាតផ្នែកខាងមុខតែសំណាងល្អមិនបង្កអោយមានអ្នករងរបួស។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូឌ្រីមសង់២០១៥ព្រមសងថ្លៃខូចខាតអោយទៅខាងម្ចាស់ម៉ូតូឌ្រីម២០១៤ ចំនួន165$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ ព្រែកជ័យ

aes-1 aes-2 aes-3 aes-4


ចែករំលែក៖