ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលក់ ចែកចាយថ្នាំញៀនម្នាក់ត្រូវ នគរបាលក្រុងព្រះសីហនុចាប់ខ្លួន ជាមួយ នឹងថ្នាំញៀន ៦កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាល ចំហរតាមផ្លូវក្នុងក្រុមទី១០ ភូមិ២ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញមុខសញ្ញាលក់ចែកចាយថ្នាំញៀន ជាក់ស្តែង ហើយក៏ឃាត់ខ្លួនតែម្តង។ ជន សង្ស័យត្រូវឃាត់ខ្លួនឈ្មោះ អៀម ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅក្រុមទី១៥ ភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុហើយជា មួយការឃាត់ខ្លួនដកបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនសថ្លា ហៅម៉ាទឹកកក ៦ កញ្ចប់តូច។

លោកវរសេនីយ៍ត្រីភុល ភស្តាអធិការ នគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធ នាគាររយះពេល១០ខែ ពីបទចោរកម្ម កាលពីទី២៧ ខែធ្នូ ឆ្នាំ២០១៥ ហើយចេញ មកវិញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

សូមបញ្ជាក់ថានៅវេលាម៉ោង៣ជិតភ្លឺយប់ថ្ងៃទី២០ ខែធ្នូ សមត្ថកិច្ចនគរបាលឃាត់ខ្លួនមុខសញ្ញាលក់ចែកចាយថ្នាំ ញៀនបានម្នាក់ផងមានឈ្មោះ ម៉ន វុទ្ធី ហើយនៅព្រឹកខាងលើទើបឃាត់ខ្លួនបានម្នាក់ទៀត៕  ឆ្លាម សមុ្រទ

 

gs-2 gs gs-1


ចែករំលែក៖