ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជួញដូរថ្នាំញៀនប្រុស-ស្រី៣ នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពត៖ កម្លាំងនគរបាលស្រុកកំពង់ ត្រាច ខេត្តកំពត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានបង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា ឃាត់ខ្លួនជនចែកចាយ ៣នាក់ ដកហូតថ្នាំញៀន ១៧កញ្ចប់។

មន្ត្រីនគរបាលស្រុកកំពង់ត្រាចបាន ឲ្យដឹងថា ករណីទី១ សមត្ថកិច្ចនគរបាល បង្ក្រាបបានមុខសញ្ញាចែកចាយ២នាក់ ដកហូតបានថ្នាំញៀន ១៥កញ្ចប់ នៅ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ហើយជនសង្ស័យត្រូវ ឃាត់ខ្លួនទី១-ឈ្មោះ ង៉ូវ សុជា ភេទប្រុស អាយុ៣០ឆ្នាំ និងទី២.ឈ្មោះ សាន នួន ភេទស្រី អាយុ៤៨ឆ្នាំ ទាំង២នាក់ រស់នៅ ភូមិ-ឃុំខាងលើ និងដកហូតបានថ្នាំញៀន ចំនួន១៥កញ្ចប់ (ធំ១កញ្ចប់ និងតូច១៤ កញ្ចប់)។

ករណីទី២-សមត្ថកិច្ចនគរបាលបាន បន្តបង្ក្រាបជនចែកចាយថ្នាំញៀនម្នាក់ ទៀតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លឹម តាន់លឿង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំកន្លែងឃាត់ខ្លួន និង ដកហូតថ្នាំញៀនចំនួន២កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់៕ សហការី

1 2


ចែករំលែក៖