ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងក្រុងកំពង់ឆ្នាំងឃាត់មនុស្សម្នាក់ជាមួយថ្នាំញៀន១៥កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ដែលសកម្មក្នុងការចែកចាយ និង ជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និង កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការគ្នាបង្រ្កាបបានរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោងវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ ម៉ក់ មុតម៉ារ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំខាងលើ ។ ក្នុងពេលបង្រ្កាប សមត្ថកិច្ចបានរកឃើញ ថ្នាំញៀន១៥កញ្ចប់តូច ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹថា កិច្ចប្រតិបត្តិការនេះ គឺធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចនគរបាល បានស្រាវជ្រាវជាបន្តបន្ទាប់ទៅតាមជំនាញ ហើយនៅថ្ងៃប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសម្ងាត់បានផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ជនសង្ស័យ ដែលបានត្រៀមធ្វើសកម្ម ភាពជួញដូរគ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ។

ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើត្រូវបានសមត្ថកិច្ចយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

se-2 se se-1


ចែករំលែក៖