ព័ត៌មានទាន់ហេតុការណ៍៖

ចុះចោលប្រពន្ឋដើមមានកូន២នាក់មករស់នៅជាមួយស្រីស្នេហ៍បានបួនខែស្តាយក្រោយចងកសម្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរាម្នាក់បានចងកសម្លាប់ខ្លួនឯង បន្ទាប់ពីចុះចោលប្រពន្ឋដើមដែលមានកូន២នាក់ហើយភ្លើតភ្លើនទៅរស់នៅជាមួយនាងស្រីស្នេហ៍ដោយលួចលាក់បានរយះពេលជាង៤ខែនឹកស្តាយក្រោយក៍សម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តង។

ហេតុការនេះភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២មួយកន្លែងស្ថិតក្នុងភូមិទំនប់ ក្រុមទី៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ពាក់ព័ន្ឋចំពោះការស្លាប់នេះ ត្រូវបាននារីម្នាក់ឈ្មោះ គួន សុភ័ក្ត្រផាវី អាយុ២៣ឆ្នាំ មានទីលំនៅភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ស្រុកកៀនស្វាយខេត្តកណ្តាល បានអះអាងថា នាងជាសង្សារបស់សាកសព បុរសខាងលើឈ្មោះ ហៃ រិទ្ឋី អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កន្លងមកជនរងគ្រោះ(សព)បានទំនាក់ទំនងជាមួយនាងជាសង្សានឹងគ្នា ហើយបានក្លាយជាប្តីប្រពន្ឋលួចលាក់និងមកស្នាក់នៅជាមួយនាងក្នុងផ្ទះជួលខាងលើ អស់រយះពេលជាង៤ខែកន្លងមកហើយ។

នាងបន្តថា មុនពេលកើតហេតុប៉ុន្មានថ្ងៃមុននេះគាត់(សព)តែងតែពោលពាក្យថា ពិបាកចិត្តស្តាយក្រោយនិងអាណិតប្រពន្ឋដែលមានកូន១និងកំពុងមានផ្ទៃពោះ១ទៀតផង …។ លុះនៅព្រឹកថ្ងៃកើតហេតុ នាងត្រឡប់មកពីធ្វើការវិញពេលយប់ម៉ោងប្រហែល២ទៀបភ្លឺក៍គោះទ្វារហៅជនរងគ្រោះតែមិនបើកពេលនោះនាងក៍ទៅសំរាកនៅបន្ទប់អ្នកជិតខាងលុះដល់ព្រឹកឡើងម៉ោងកើតហេតុខាងលើនាងបានហៅអោយម្ចាស់ផ្ទះអោយជួយហៅពេលនោះក៏ឃើញគាត់ចងកនៅចំរឹងបង្អួចដោយប្រើខ្សែនីឡុងព័ណសស្លាប់បាត់ទៅហើយពេលនោះក៏ជួលជាងមកឆ្កឹះសោរបើកចូលនិងរាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋានអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័្ចយពិនិត្យរួចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែនហើយក៍ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា

as-4 as as-1
as-3


ចែករំលែក៖