ព័ត៌មានទាន់ហេតុការណ៍៖

ជនស្ស័យ៣នាក់ជាប់ពាក់ព័ន្ធលួចសម្ភារៈជនបរទេសត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងករណី អំពើលួច (លួចសម្ភារៈជនបរទេសតាមឆ្នេរ) ស្ថិតនៅចំណុច ឆ្នេរអូត្រេះ ក្រុមទី០២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះចំនួន ០២នាក់ជាជនបរទេស ១.ឈ្មោះ Akomaaeje Deveney ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ហូរឡង់ កាន់លិខិតឆ្លងដែនលេខៈ NNH174K41 បានបាត់បង់សម្ភារះដូចជា៖-កាបូបស្ពាយខ្នង -ទូរសព្ទ័ដៃ សាមសុង ហ្កាឡាក់ស៊ី ពណ៌ខ្មៅ ០១គ្រឿង-សៀវភៅកំណត់ហេតុប្រចាំថ្ងៃ ២.ឈ្មោះ Schuke Mauko ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ហូរឡង់ កាន់លិខិតឆ្លងដែនលេខៈNU40268C9បានបាត់បង់សម្ភារៈរួមមាន ៖-កាបូបស្ពាយចំហៀង ០១ -ទូរសព្ទ័ដៃ ម៉ាក ០១គ្រឿង -កាតធនាគារ ០១-សៀវភៅកំណង់ហេតុ -ប្រាក់ដុល្លា ២៥ដុល្លា និងសម្ភារៈមួយចំនួនទៀត។

លោក វរៈសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រោយពី ទទួលបានពាក្យបណ្តឹងនឹងដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យកម្លាំងការិយាល័យកណ្តាលនគរបានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖ ១.ឈ្មោះ ពៅ វាសនា ហៅ តូរ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្រុម១៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ២.ឈ្មោះ ភី ដារា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរអ្នករត់តុ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ៣.ឈ្មោះ ហាក់ តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូ) ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ

img_3516 img_3518


ចែករំលែក៖