ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមេតំហ្វតាមីចំនួនមួយកញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន កាលពីវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនមួយកញ្ចប់ និងម៉ូតូមួយគ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឿន សាញ់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលបើកបររថយន្ត មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ចេញល្បាតតាមគោលដៅងាយរងគ្រោះ ខណៈនោះបានឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយមានការសង្ស័យសមត្ថកិច្ចនគរបាលបានហៅជនសង្ស័យឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ស្អាងជ័យ

img_0638 img_0634 img_0635 img_0636 img_0637


ចែករំលែក៖