យន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន Aero sucre មានមនុស្ស៦នាក់ នៅលើយន្តហោះ បានជួបគ្រោះថ្នាក់ធ្លាក់ពេលចាប់ផ្តើមហោះហើរនៅទីក្រុង Bogota ប្រទេសកូឡំបី ។
តាមរូបភាពវីដីអូ យន្តហោះប៊ូអិន ៧២៧ បានរត់ហួសផ្លូវហោះហើរ ទើបជួបគ្រោះថ្នាក់ នៅវេលាម៉ោង៥និង២៣នាទីម៉ោងក្នុងតំបន់ថ្ងៃទី២០ ខែធ្នូ ។ យន្តហោះជួបគ្រោះថ្នាក់ក្រោយពេលហោះហើរបាន៣នាទីប៉ុណ្ណោះ ហើយជួបគ្រោះថ្នាក់នៅចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិ១,៦គីឡូម៉ែត្រ ។
រូបភាពវីដីអូបង្ហាញឲ្យឃើញថា យន្តហោះប៉ះនឹងរបងនៅចុងបង្អស់នៃ ផ្លូវហោះហើរ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ នៅសល់ម្នាក់នៅរស់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅពេលនេះ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកំពុងស្រាវជ្រាវ ៕ ម៉ែវ សាធី