ព័ត៌មានទាន់ហេតុការណ៍៖

កូនបង្កើត ចាប់រំលោភកូនចិញ្ចឹមពេលទៅចាំចំការរហូតបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីចិញ្ចឹមរបស់ខ្លួនរហូតបានសម្រេច ជាច្រើនលើក ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ តែទើបនិងបែកការដឹងដដល់សមត្ថកិច្ច នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្រពាំងក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ មានឈ្មោះ ហ៊ន មេសា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកឯប្អូនស្រីចិញ្ចឹម មានឈ្មោះ ស ន អាយុ១៣ឆ្នាំ ។

សមត្ថកិច្ចបានអោយដឹងថា ករណីរំលោភសេពសន្ទវៈនេះទើបបែកការណ៍ ក្រោយពេលដែល ក្មេងស្រីរងគ្រោះបានបា្រប់ទៅឪពុកចិញ្ចឹមរបស់ខ្លួន អំពីសកម្មភាពជនសង្ស័យបានចាប់រំលោភសឹងរាល់ពេលដែលទៅចាំចំការ ក្រោយពីចាប់រំលោភនាងរួចគឺតែងតែគំរាមមិនអោយនាងនិយាយប្រាប់អ្នកណានោះទេ ទើបនាងមិនហានប្រាប់ឪពុក ទើបពេលនេះដោយសារតែទ្រាំនិងសកម្មភាពនេះមិនបានទើបនាងប្រាប់ ឪពុក និង ប្តឹងអាជ្ញាធរឃុំ និងសមត្ថកិច្ចអោយចាប់តែម្តង ។

សមត្ថកិច្ចបានអោយដឹងដែរថា នៅមុនពេលកើតហេតុជនសង្ស័យ និង ជនរងគ្រោះ បានទៅចាំចំការនៅទីនោះ ដោយកន្លែងនោះស្ងាត់ផងនោះ ពុំសូវមានមនុស្សចេញចូល ជនសង្ស័យបានបង្ខំនាង និង ចាប់រំលោភនាងនៅក្នុងខ្ទបចាំចំការតែម្តងរហូតបានសម្រច អោយតែនៅពេលមកចាំចំការ គឺជនសង្ស័យតែងតែធ្វើការចាប់រំលោភជារឿយៗតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបដិសេធន៍ថា ខ្លួនមិនបានចាប់រំលោភនោះទេ គ្រាន់តែអោប ថើប ស្ទាបអង្អែលប៉ុណ្ណោះ ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និង បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

as


ចែករំលែក៖