ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ រាជធានីភ្នំពេញប្តេជ្ញាប្រែក្លាយបណ្តាទីក្រុងទំាង៥ប្រទេសនៃអនុតំបន់មេគង្គក្រោយឲ្យទៅជាតំបន់ កញ្ចប់ទេសចរណ៍រួម

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរ រាជធានីភ្នំពេញប្តេជ្ញាជំរុញឲ្យទីក្រុងទំាង៥ប្រទេសនៃអនុតំបន់មេគង្គក្រោយ ឲ្យក្លាយជាតំបន់គោលដៅទេសចរណ៍រួមតែមួយដែលធានាបានផលប្រយោជន៍ទំាងអស់គ្នា។

ការប្ដេជ្ញាចិត្ដរបស់ អាជ្ញាធររាជធានីភ្នំពេញបែបនេះ ក្នុងពិធីបើកកិច្ចប្រ ជុំកំពូលអភិបាលទីក្រុងទេសចរណ៍អនុតំបន់មេគង្គក្រោយលើទី៤នៅ ព្រឹក ថ្ងៃទី២២ ខែធ្នូនេះ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។

លោក អៀង អូននី អភិបាល រងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ការជំរុញឲ្យទីក្រុងប្រទេសទំាង៥នៃអនុតំបន់មេគង្គ ក្រោយក្លាយជាគោលដៅទេសចរណ៍រួមនេះ ដោយសារមានសក្តានុពលទេសចរណ៍ដូចគ្នា ភាពសម្បូរបែបនៃធនធានធម្មជាតិ បេតិភណ្ឌវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ របស់ប្រជាជន ដែលជាភាពទាក់ទាញ់សម្រាប់វិស័យទេសចរណ៍។

លោកអភិបាលរងបន្តថា កិច្ចសហការភ្ជាប់កញ្ចប់ទេសចរណ៍រួមគ្នានេះ គឺជាយុទ្ធសាស្ត្រមួយ ក្នុងគោលដៅតែមួយក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍទីក្រុងក្នុងតំបន់ លើកកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាជនតាមរយៈការទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍។ លោកបានបន្ថែមថា ដើម្បីឈានទៅសម្រេចបានតាមផែនការនេះមន្រ្តីជំនាញនៃទីក្រុងរបស់ ប្រទេសទាំង៥បានរួមគ្នាពិភាក្សាផ្តោតលើបញ្ហា៤សំខាន់ ការផ្សព្វផ្សាយកញ្ចប់សេវាទេសចរ ណ៍ ការតភ្ជាប់កញ្ចប់ទេសចរណ៍នៃតំបន់ទីក្រុងទាំង៥ ការពង្រឹងធនធានមនុស្ស និងយន្តការ អនុវត្ត។

លោកអៀង អូននីបានបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំមកនេះ រដ្ឋបាលក្រុងនីមួយៗបានផ្តល់ កិច្ចសហការគ្នាយ៉ាងល្អ ក្នុងការអភិវឌ្ឍស្តង់ដារហេដ្ឋារចនាសម្ព័ន្ធរូបបវន្ត គុណភាពសេវាកម្ម ដឹកជញ្ជូន អនាម័យ បរិស្ថានទីក្រុង និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូន ភ្ញៀវ ទេសចរ ដើម្បីបង្កើនការទាក់ទាញគោលដៅទីក្រុងទេសចរណ៍អនុវត្តមេគង្គក្រោមនាពេលដ៏ខ្លី ខាងមុខនេះ។ យ៉ាងណាម៉ិញលោកអៈអាងថា សម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមាន ការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ពិសេសការធ្វើឲ្យ ប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថានស្អាត សុវត្ថិភាពចំណីអាហារ និងការស្នាក់នៅប្រកបដោយគុណភាពរបស់ភ្ញៀវដែលនេះនឹងធ្វើឲ្យរាជធានីភ្នំពេញកាន់តែ ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

លោកហ៊ូ វណ្ណឌី ប្រធានក្រុមឧស្សាហ៍កម្មទេសចរណ៍កម្ពុជាបានអោយដឹងថា គំនិតផ្តួចផ្តើម នេះមានសារៈសំខាន់ណាស់ដើម្បីអោយភ្ញៀវទេសចរណ៍អាចធ្វើដំណើរកំសានតាមដងទន្លេ មេង្គបានយល់ដឹងពីភូមិសាស្រ្តវប្បធម៌ព្រមទាំងបង្កើតចំណូលជូនប្រជាពលរដ្ឋ។ តែទោះជា យ៉ាងនេះក្តីលោកថាមន្រ្តីជំនាញត្រូវតែសិក្សាអោយបានល្អិតល្អដោយធានាបានផលប្រយោជន៍រួមហើយជៀសវាងអោយប្រទេសណាមួយមានប្រៀបឬគ្រាន់តែជាការឆ្លងកាត់ពុំមានជាដំណើរកំសាន្តពិតប្រាកដនោះ។លោកអះអាងថាដើម្បីឲ្យប្រទេសទាំង៥នៃតំបន់មេគង្គក្រោមក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់នោះ ក្រៅពីការពង្រឹងសន្តិសុខ សេវាកម្ម ហេដ្ឋរចនាសម្ពន្ធ័ និងផលិតផលទេសចរណ៍នោះរដ្ឋាភិបាលទាំងអស់នៃតំបន់នេះគួរពង្រឹងយន្តការនៃការសម្រួលបែបបទឆ្លងដែនឲ្យកាន់តែប្រសើរដើម្បីបង្កលក្ខណងាយស្រួលនៃលំហូរទៅមករបស់អ្នកទេសចរ រួមជាមួយនឹងការបង្កើតកំពុងផែសំចតដែលមានផលិតផលទេស ចរណ៍សម្រាប់ឲ្យ អ្នកទេសចរបានទស្សនាកំសាន្ត។

សូមបញ្ជាក់ថា ៖ គម្រោងប្រែក្លាយទីក្រុងទាំង៥ប្រទេសនៃអនុតំបន់មេគង្គក្រោម មានដូចជារាជធានីភ្នំពេញ ប្រទេសកម្ពុជា ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហូជីម៉ិញប្រទេសវៀតណាម ទីក្រុងវៀងចន្ទប្រទេសឡាវ និងទីក្រុងយុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ាក្លាយជាតំបន់ទេសចរណ៍រួមប្រកបដោយភាពទាក់ទាញ់សម្រាប់ក្នុងតំបន់នេះគឺជាគំនិតផ្តួចផ្តើមដំបូងរបស់រាជធានីភ្នំពេញដើម្បីអោយពិភពលោកកាន់តែស្គាល់ពីសក្តានុពល ទេសចរណ៍ដ៏សំបូរបែប ៕ សំរិត

image4 image1 image2 image3


ចែករំលែក៖