ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រាវជ្រាវតាមរយៈAccount icloud ឈានដល់បង្រ្កាបចាប់ខ្លួនចោរលួចគាស់ផ្ទះបាន៣នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកលើកដែក សហការជាមួយនគរបាលក្រុងតាខ្មៅ ,នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ធ្វើការស្រាវជ្រាវតាមរយៈAccount icloudជាប់ក្នុងទូរស័ព្ទដៃជនរងគ្រោះដែលត្រូវបានចោរគាស់ផ្ទះចូលលួច ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “ដាឡាវ៉ាន់” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ទិត្យ ម៉ី ភេទស្រី អាយុ៦១ឆ្នាំ ត្រូវបានចោរគាស់ផ្ទះចូលលួចយកលុយចំនួន១.៤០០.០០០រៀល ទូរស័ព្ទដៃម៉ាកiPhone 5cចំនួនមួយគ្រឿង និងទូរស័ព្ទដៃម៉ាកNokiaមួយគ្រឿងផងដែរ ។ ចំណែកឯជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ណាង ចំនាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិ ពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ទី២-ឈ្មោះ សួន សួរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ និងទី៣-ឈ្មោះ តន ធិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រាំងលាវ ស្រុកឈូក ខេត្តកំពត ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតមានករណីចោរគាស់ផ្ទះចូលលួចយកលុយក្នុងផ្ទះជនរងគ្រោះនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកអស់ចំនួន១.៤០០.០០០រៀល ទូរស័ព្ទដៃម៉ាកiPhone 5cចំនួនមួយគ្រឿង និងទូរស័ព្ទដៃម៉ាកNokiaចំនួនមួយរួចមក សមត្ថកិច្ចនគរបាលស្រុកលើកដែក សហការជាមួយជនរងគ្រោះជាម្ចាស់ទ្រព្យ សមត្ថកិច្ចនករបាលក្រុងតាខ្មៅ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ស្រាវជ្រាវតាមរយៈAccount icloudជាប់ក្នុងទូរស័ព្ទដៃជនរងគ្រោះ ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “ដាឡាវ៉ាន់” ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ក្រុមជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះចូលលួចលុយនិងទូរស័ព្ទប្រាកដមែន បន្ទាប់ពីធ្វើសកម្មភាពនៅស្រុកលើកដែករួច ពួកគេបានធ្វើដំណើរមកស្នាក់នៅក្រុងតាខ្មៅដោយជួលបន្ទប់ផ្ទះសំណាក់យីហោ“ដាឡាវ៉ាន់” ៕ ស្អាងជ័យ

as-3 as as-1 as-2


ចែករំលែក៖