ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មក់បង្ក្រាបទីតាំងកែច្នៃដាវសាំម៉ូរ៉ៃសម្រាប់ចែកចាយឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវ នគរបាលខណ្ឌសែនសុខឃាត់ខ្លួន ដោយសង្ស័យពាក់ព័ន្ធនឹងករណីកែច្នៃដាវសាំម៉ូរ៉ៃទុកសម្រាប់ចែកចាយឲ្យទៅជនដទៃប្រព្រឹត្តបទល្មើស។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងក្រុម១ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកំលាំងអន្តរាគមន៍ជាច្រើននាក់ទៀត។

ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ឈិន ឆាយ ភេទប្រុសអាយុ៣១ឆ្នាំមុ ខរបរអ្នកកែច្នៃដាវសាំម៉ូរ៉ៃ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ ។

សមត្ថកិច្ចចាប់យកវត្ថុតាងមានដូចជា ដាវសាំម៉ូរ៉ៃកែច្នៃរួចចំនួន៣ដើម កាំបិតបុ័ងតោចំនួន៣ដើម កូនកាំបិតកែច្នៃចុងស្រូចចំនួន៣ដើម និងសម្ភារសម្រាប់កែច្នៃដាវមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខសាកសួរបន្ត៕ តុង សីហា

se-5 se se-1 se-2 se-3 se-4


ចែករំលែក៖