ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម៉ូតូគេចតមុខផ្ទះមិនដកសោចូលទៅលួច ពលរដ្ឋក្របួចជាប់ ទ្រមខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ដើរប្រទះឃើញម៉ូតូជនរងគ្រោះចតចោលខាងមុខផ្ទះ មិនដកកូនសោ ក៏ចូលទៅលួចក្នុងគោលបំណងជិះគេចឆ្ពោះទៅភ្នំពេញ តែរត់មិនរួចត្រូវប្រជាពលរដ្ឋតាមក្របួចជាប់ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ជាម្ចាស់ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1K-1770 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីផ្សារវិញ ក៏ចតម៉ូតូទុកចោលខាងមុខផ្ទះក្នុងរបងដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ រួចក៏បានដើរយកម្ហូបទៅទុកក្នុងផ្ទះ ខណៈនោះឮសម្លេងម៉ូតូបញ្ឆេះជនរងគ្រោះប្រញាប់រត់មកមើលឃើញជនល្មើសកំពុងជិះចេញ ។ ជនរងគ្រោះក៏ស្រែកឆោឡោឡើងថា ចោរៗៗៗ ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងបាននាំគ្នាជួយដេញតាម និងយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវ រហូតចាប់បានជនល្មើសវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

kandl-2 kandl kandl-1


ចែករំលែក៖