ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើទី០១ រយៈពេល០៦ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
ក្នុងឆ្នាំ២០១៦ នគរបាល និងកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៤,១៩១ករណី (បទល្មើសប្រើប្រាស់ ១,១១២ករណី), ចាប់បានជនសង្ស័យសរុប ៩,៨០២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន ៣,៦១១នាក់), និងរឹបអូសគ្រឿងញៀន ជាង១៧៥.៧៩៦គីឡូក្រាម ៕