ព័ត៌មានទាន់ហេតុការណ៍៖

រៀបការ១ឆ្នាំ ស្គាល់រសជាតិស្នេហ៍តែ២យប់ សម្រេច៤ដង ប្រពន្ធរត់ចោលបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរជាមួយ ម្តាយក្មេក សាច់ញាតិ កាន់រូបថត ភរិយា ដើរសាកសួរគេឯង បន្ទាប់ពីប្រពន្ធ រត់ចោល បាត់៥ថ្ងៃគ្មានដំណឹង ។ គាត់បានរៀបការ១ឆ្នាំ ប៉ុន្តែស្គាល់រសជាតិស្នេហ៍តែ២យប់គត់ ហើយភរិយាក៏រត់ចោលបាត់ ។ ដោយមិនអស់ចិត្ត ដ្បិតរៀបការអស់ទាំងលុយ ទើបលើកគ្នាដើរស្វែងរក ខណៈដែលជួបជាមួយ អ្នកសាព័ត៌មាន នៅមុខសាលាសង្កាត់ចោមចៅ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ។

ស្រ្តីដែលសាច់ញាតិអះអាងថា រត់ចោលប្តីមានឈ្មោះ យុាំង សាអ៊ាង អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្តុំផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានឪពុកឈ្មោះ បុ៊ន យុាំង អាយុ៥០ឆ្នាំ មុខរបរ កសិករ មានម្តាយឈ្មោះ យុត ទូច អាយុ៤៨ឆ្នាំ កសិករ រស់នៅភូមិគោកគង់ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ ស្រ្តីខាងលើមានប្តីឈ្មោះ ចែម ចាន់ អាយុ២៦ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិសំរោង ឃុំ ជីភុច ស្រុកមេសាង ខេត្តព្រៃវែង ។

តាមសម្តី បុរសឈ្មោះ ចែម ចាន់ បានឲ្យដឹងថា ខ្លួនត្រូវបាន ទាស់ទុំ ឪពុកម្តាយ ផ្សំផ្គុំឲ្យមានគូរស្រករ រៀបការជាមួយ នារីយុាំង សាអ៊ាង កាលពីអំឡុងខែមករា ឆ្នាំ២០១៦ គិតមកដល់ពេលនេះបាន១ឆ្នាំហើយ មិនទាន់មានកូននៅឡើយ ។ បុរសជាប្តីនិយាយបន្តទាំងឥតលាក់លៀម និងខ្មាស់អៀនថា តាំងពីរៀបផ្សំផ្គុំ ក្លាយជាប្តី ប្រពន្ធ ក្រោមការសំពះផ្ទឹមពីលោកមេបា កាលណាមក ផ្សំដំណេក ស្គាល់រសជាតិ២ថ្ងៃគត់ បន្ទាប់ពីរៀបការ ថ្ងៃក្រោយៗមកទៀត ទោះជា ជីវិតក្លាយជាប្តីប្រពន្ធនឹងគ្នាក៏ដោយ ភាគីខាងប្រពន្ធ យកលេសរហូត លើកណាក៏ឆ្លើយថាមិនស្រួលខ្លួនដែរ និយាយរួមអត់បានរួមដំណេករហូត កើតទៅជាក្តីងឿងឆ្ងល់ មិនអស់ចិត្ត សុខចិត្តទៅលេងប្រពន្ធឯ ផ្ទះជួលវិញ មិនចាំបាច់ឲ្យប្រពន្ធមកលេងស្រុកកំណើតនាំពិបាក តែបែបនេះក្តី នៅតែអត់ដដែល ។

បុរសខាងលើបន្តទៀតថា រយៈពេលមួយឆ្នាំ ហេតុផល យកលេស គេចវេះពីរួមដំណេកជាមួយប្តី របស់ប្រពន្ធ គ្រប់បែប គ្រប់យ៉ាង បែកធ្លាយដឹងដល់ ឪពុកម្តាយខាងស្រី ក៏នាំគ្នាតាមដាន ហៅនាំស្រ្តីខាងលើ ទៅប្រាប់ពន្យល់អប់រំណែនាំយ៉ាងណាក៏គ្មានលទ្ធផល រហូតរកឃើញ ស្រ្តីឈ្មោះ យុាំង សាអ៊ាង ញៀននឹងទូរស័ព្ទ លេងfacebook តែសាច់ញាតិ ទាំងសងខាង រកភស្តុង ដែលត្រូវចោទប្រកាន់ថា លួចមានសហាយស្មន់មិនបានឡើយ ខណៈដែលពួលគាត់ ជាអ្នកស្រែចំការ មិនចេះអក្សរជ្រៅជ្រះ មិនដឹងថា facebook គេលេងដើម្បីអ្វីផង ។ អត់កាន់តែយូរ ភាពជូរនៃរសជាតិស្នេហា រវាងប្តី ប្រពន្ធ កើតមានសម្រាប់ បុរសជាប្តី ពីមួយថ្ងៃទៅមួយថ្ងៃ ផ្អើលអស់សាច់ញាតិសងខាង នាំគ្នារិះរកមធ្យោបាយ ជួយកូនប្រុស កូនស្រី ថ្វី១ឆ្នាំ ស្គាល់រសជាតិតែ២ថ្ងែ ស្មើនឹង៤ដង ។

បាតុភាពខាងលើ ត្រូវបាន ឪពុកម្តាយ ខាងស្រី តាមហៅ ស្រីខាងលើ ទៅស្រុកសារជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះ បន្ទាប់ពីសុំអង្វរ ឲ្យកូនស្រី ឈប់ពីការងារ រស់នៅឲ្យបានជាប់លាប់ជាមួយប្តីវិញ សូ៊ពួកគាត់ ជាចាស់ទុំសុខចិត្ត ចិញ្ចឹមក៏បានដែរ ផ្ទុយទៅវិញ ក្រោយពីបញ្ចប់អប់រំ បែរជា ស្រ្តីខាងលើ រត់វិលមកទីក្រុងភ្នំពេញបាត់ បង្កឲ្យកាន់តែភ្ញាក់ផ្អើល ចែកជើងគ្នាតាមស្វែងរក ទោះជា ទៅមើលបន្ទប់ផ្ទះជួល កន្លែងធ្វើការងារក៏មិនឃើញ ទូរស័ព្ទក៏ចុចលែងចូល ។

តាមស្រ្តីឈ្មោះ យុត ទូច អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើត ស្រ្តីខាងលើ បានឲ្យដឹង នឹងសម្តែងការស្មោះត្រង់ថា គាត់មិនកាន់ជើងកូនស្រីរបស់គាត់ទេ ក្រោយពី កូនស្រី ធ្វើទង្វើបែបនេះ ពួកគាត់ ក្នុងនាមជាចាស់ទុំ អាណិត កូនប្រសារវិញទេ សូ៊ទ្រាំ ចិត្តអំណត់អត់ធ្មត់ សុខចិត្តរួមគ្នា ដើរតាមស្វែងរក ។ ស្រ្តីជាម្តាយ សម្តែងការស្មោះត្រង់ឲ្យដឹងទៀតថា ពួកគាត់ មិនដឹង មិនយល់ រឿងកូនស្រីរបស់គាត់ វក់ ញៀនលេង facebook ហើយក៏មិនដឹង តាមក៏មិនទាន់ រឿងរ៉ាវ មូលហេតុ អ្វីផ្តើមឲ្យកូនស្រី ចាកចោលប្តី បែបនេះ ទុកឲ្យ កូនប្រសារប្រុស រងទុក្ខ ផ្លូវចិត្ត ។

ទង្វើស្រ្តីខាងលើ រហូតមកដល់រសៀលថ្ងៃទី២៣ ខែតុលានេះ បុរសជាប្តី រួមដំណើរជាមួយ សាច់ញាតិ មានទាំងម្តាយរបស់ខាងស្រីផង សរុបគ្នា៥នាក់ បានត្រឹម កាន់រូបថត ដើរបង្ហាញ ដើរសួរ ប្រកាសជាសាធារណៈ សូមឲ្យជួយ រកស្រ្តី យុាំង សាអ៊ាង ដូចក្នុងរូបថតខាងលើនេះស្រាប់ ទាំងទឹកមុខក្រៀមក្រំ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖