ព័ត៌មានទាន់ហេតុការណ៍៖

នាំមិត្តភក្តិ​ដេក​ក្នុង​បន្ទប់​ជាមួយ​គ្នាដូចនាំទៅលួច​យក​ម៉ូតូ​១​គ្រឿងនិង​សម្ភារ​អស់​ជាង​២​ពាន់​ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់បាននាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែឲ្យជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់ដេកលង់លក់នៅក្នុងបន្ទប់ជួលតែមួយហើយត្រូវបានមិត្តភក្កិម្នាក់លួចយកកូនសោចាក់បើកទ្វារយកម៉ូតូ១គ្រឿង និងប្រមូលសម្ភារមួយចំនួនទៀត គិតជាប្រាក់ប្រមាណជាង២ពាន់ដុល្លារហើយគេចខ្លួនបាត់កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ១១ ផ្លូវលេខ៤៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

មន្រី្តនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា យុវជនរងគ្រោះ ទី១.ឈ្មោះអាយ វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិអូឬស្សី ឃុំអូឬស្សី ក្រុង- ខេត្តក្រចេះ បានបាត់ទូរស័ព្ទម៉ាក សាំសុង១គ្រឿង តម្លៃប្រមាណ៦០០ដុលា្លរ កាតអេធីអឹម១សន្លឹក ទី២.ឈ្មោះ ហ៊ីង វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតពេទ្យ ឆ្នាំទី៤ មានស្រុកកំណើតនៅ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាត់បង់កុំទ្យូទ័រ១គ្រឿង តម្លៃ៤៨០ដុល្លារ និងទី៣.ឈ្មោះមឿន កុសល ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិចាន់គីរី ឃុំបោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ បាត់ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-4374។ចំណែកជនសង្ស័យដែលជាមិត្តទ្រុស្តមិត្តឈ្មោះ ឈន ម៉ានី ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដមាន ស្រុកកំណើត នៅខេត្តកំពង់ធំ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែធ្នូ ខ្លួន និងជនសង្ស័យទាំងអស់មានគ្នា ៤នាក់បាននាំគ្នាទិញបាយមកហូបនៅផ្ទះជួល  ហើយនាំគ្នាចាក់សោបិទទ្វារចូលដេកដូចសព្វដង។ លុះព្រឹកឡើង ស្រាប់តែឃើញទ្វារចំហរួចក៏មិនឃើញម៉ូតូ និងសម្ភារ ហើយក៏បាត់ជនសង្ស័យឈ្មោះ ឈន ម៉ានី មិនដឹងគេចខ្លួនទៅណា ក៏នាំគ្នា មកប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែតែម្តង បន្ទាប់ពីពេលពួកគាត់ទូរស័ព្ទចូលជននោះប្រាប់ថា ស្អែកត្រឡប់មកវិញ តែក្រោយមកក៏បានបិទទូរស័ព្ទរហូត។

ក្រុមយុវជនរងគ្រោះបានប្រាប់ថាពួកខ្លួន និងជនសង្ស័យបានស្គាល់ និងរាប់អានគ្នា ប្រមាណ៣ខែមកហើយ មិននឹកស្មានថាមិត្តម្នាក់នេះក្បត់ចិត្តនិងមានគំនិតអាក្រក់បែបនេះឡើយ៕   ប្រាថ្នា

 


ចែករំលែក៖