ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនអ្នករកស៊ីកត់ឆ្នោត៣នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ:អ្នកទទួលកត់ឆ្នោតវៀតណាម៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដោយមានការសម្របសម្រួលពីលោកសៀងសុខព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ កម្លាំងចម្រុះបានឆ្មក់ចូលចាប់ខ្លួននៅគ្រាដែលជនសង្ស័យទាំងបីនាក់ កំពុងកត់កន្ទុយលេខដកហូតបានសម្ភារៈជាច្រើនដែលជាវត្ថុតាងពាក់ព័ន្ធ និងមុខរបរខុសច្បាប់នេះ ។

ករណីចុះបង្ក្រាបទីតាំងរកស៊ីកត់កន្ទុយលេខនេះបានធ្វើឡើងនៅវេលាម៉ោង ៤,៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចផ្ទះលេខ៥២៨ ផ្លូវលេខ៣៦៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទាំង៣នាក់មាន ១-ឈ្មោះឈុន ទូច ភេទស្រី អាយុ៥៨ឆ្នាំ ,២-ឈ្មោះតិច វួចហួយ ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះលី សុខា ភេទស្រី អាយុ២៦ឆ្នាំ ។ ក្នុងប្រតិបត្តិការនេះដែរកម្លាំងចម្រុះរកឃើញឯកសារមួយចំនួនធំពាក់ព័ន្ធនិងមុខរបរកត់កន្ទុយលេខខុសច្បាប់ ម៉ាស៉ីនគិតលេខ៤គ្រឿង និងប្រាក់រៀលជិត១០លានរៀល ។

មន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅបានអោយដឹងថា ប្រតិបត្តិការឆ្មក់ចុះចាប់អ្នកកត់កន្ទុយលេខវៀត ណាមខុសច្បាប់នេះដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ តាមការសាកសួរអ្មកដែលនៅជិតទីតាំងកត់ឆ្នោតនេះ គឺម្ចាស់ផ្ទះបានបើករកស៊ីយូរមកហើយ ពុំដែលមានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ដោយទទួលបានពត៍មានច្បាស់ការណ៍ កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថខណ្ឌចុះបង្ក្រាបជាក់ដកហូតបានវត្ថុតាងជាច្រើនពាក់ព័ន្ធមុខជំនួញរកស៊ីបើកល្បែងស៊ីសងខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕ សណ្តោស

se-2 se se-1


ចែករំលែក៖