ខេត្តបាត់ដំបង ៖ ជនជាតិឥណ្ឌាចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយក ដ្ឋានអន្តោប្រទេសន៍កាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីកម្លាំងការិយាល័យ អន្តោប្រវេសន៍បានសហការជាមួយកម្លាំង នគរបាលនៃអធិការនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួន ក្រោយពួកគេស្នាក់នៅលក់ដូរក្នុងទឹកដីស្រុកភ្នំព្រឹកដោយខុសច្បាប់ ។
លោកវរសេនីយ៍ឯក ដាញ់អេង ប៊ុនចាន់ នាយការិយាល័យអន្តោប្រវេសន៍បានឲ្យ ដឹងថា ការចុះបង្ក្រាប និងឃាត់ខ្លួនទៅលើជនអន្តោប្រវេសន៍ជាជនជាតិឥណ្ឌាស្នាក់នៅខុសច្បាប់ខាងលើបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៦នៅក្នុងទឹកដីស្រុកភ្នំព្រឹក ។
ពួកគេទាំង៦នាក់រួមមាន៖ ទី១ឈ្មោះ សាន កាហ្គ្រូបតារុម(Shan karGupta run)ភេទប្រុស អាយុ៣៣ឆ្នាំ, ទី២-ឈ្មោះ អានីលរូម៉ា(ANil Rumar) ភេទប្រុស អាយុ៤០ឆ្នាំ, ទី៣ឈ្មោះយូហ្គោណន ប្រាសាត(Yogonornprassad)ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៤-ឈ្មោះ សាបបាស ហ្គ្រូបតា (SubbasGupta) ភេទប្រុស អាយុ៤០ឆ្នាំ, ទី៥-ឈ្មោះ រាំ គុម៉ា (rum kuma) ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៦-ឈ្មោះឡាល ជី (lal jy )ភេទប្រុស អាយុ៥៤ឆ្នាំ ។
លោកវរសេនីយ៍ឯក ដាញ់អេង ប៊ុន ចាន់បានបញ្ជាក់ទៀតថា ជនជាតិឥណ្ឌា ទាំង៦នាក់ខាងលើមានលិខិតឆ្លងដែននិងមានទិដ្ឋាការ ប៉ុន្តែគ្មានសៀវភៅការងារចំនួន៣នាក់ និង៣នាក់ទៀតគ្មានឯកសារទាំង អស់។ ពួកគេធ្លាប់ចេញចូលទៅមកក្នុង ប្រទេសកម្ពុជា និងបានស្នាក់នៅលក់ដូរមុងភួយលើភូមិសាស្ត្រស្រុកភ្នំព្រឹក ។
លោកបន្តទៀតថា ជនអន្តោប្រវេសន៍ ទាំង៦នាក់ខាងលើ ត្រូវបានលោកនាយ ឧត្តមសេនីយ៍អគ្គអន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ សុខ ផល សម្រេចយបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀល ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ ៕ ហេង សូរិយា