ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនយុវជនម្នាក់ករណីលាក់ទុកជំពាមកៅស៊ូនៅជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ : យុវជនម្នាក់ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈឆែកឆេររកឃើញមានលាក់នូវជំពាមកៅស៊ូជាប់ខ្លួន។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច មុខស្ថានីយ៍ប្រេងឥន្ធនៈ លី ហ៊ាង សែនសុខ២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ លឹម ហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ នៅហាងខារ៉ាអូខេ សំរិទ្ធពេជ្យ ស្នាក់នៅផ្ទះជួលភូមិ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមាន ស្រុកកំណើតភូមិកោះផ្ដៅ ឃុំ កោះផ្ដៅស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័តមានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងខាងលើបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើពេលនោះ ស្រាប់តែឃើញយុវជនម្នាក់បានដើរកាត់គោលដៅរបស់សមត្ថកិច្ចក៍បានហៅសួរនាំ និងឆែកឆេរ ក៏ប្រទះឃើញក្នុងកាបូបស្ពាយចំហៀងរបស់ជនសង្ស័យមានលាក់ទុកជំពាមកៅស៊ូមួយដើមគ្រាប់គ្រោះចំនួន២ និងគ្រាប់សំណចំនួន៦គ្រាប់ភ្លាមនោះទើបសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ។

បើតាមសម្ដីសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ដោយសារតែមានក្មេងស្ទាវឧស្សាហ៍រករឿងគាត់ពេលយប់ព្រលប់ពេលដែលរូបគាត់ចេញពីធ្វើការហើយដើរទៅផ្ទះជួលក៍ត្រូវបានក្រុមស្ទាវទាំងអស់នោះរករឿងតាំងពីថ្ងៃនោះមករូបគាត់ ក៏សម្រេចចិត្តដាក់ជំពាមកៅស៊ូនោះជាប់តាមខ្លួនដើម្បីការពារខ្លួនឯងតែប៉ុនោះ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើបានត្រូវកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំ ចាត់ការតាមនីតិវិ ៕ តុង សីហា

as-1 as-2 as-3 as-4


ចែករំលែក៖