ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រីចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ។
ហេតុការណ៍ នេះ បង្ក្រាបកាលពីវេលាម៉ោង២និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុភូមិមិចំការតាម៉ៅឃុំឃុំស្រែថ្មី ស្រុករលាប្អៀនិងបន្តចាប់ឃាត់ខ្លួននៅចំណុចភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចដែលស្ថិតនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបជនសង្សយ័ជួញដូរ និងចែកចាយគ្រឿងញៀនខាងលើនេះសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតចំណុចខាងលើបានរាយការណ៍មកសមត្ថកិច្ច ខណៈដែលក្រុមជនសង្សយ័កំពង់ធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើនេះ ។ ក្រោយពីទទួលបានពតរ័មានភ្លាមសមត្ថកិច្ចបានអនុវត្តន៍តាមបច្ចេកទេសជំនាញបើកការស្រាវជ្រាវតាមដានឡោមពទ្ធ័ចំណុចខាងលើនិងឃាត់ខ្លួនជនសង្ស័យបានតែម្តង ។
នៅក្នុងកិច្ចប្រតិបត្តការណ៍បង្ក្រាបករណីទាំង២ចំណុចខាងលើនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទក្រាម ពណ៍ស ចំនួន១៨កញ្ចប់តូចស្មើនិង១.៧២ក្រាមម៉ូតូ៣គ្រឿងទូរសព្ទ័ដៃ៤គ្រឿងដាវ២និងសម្ភារះដែលបំរើដល់ការវិចខ្ចបនិងជក់មួយចំនួនផងដែរ ។
ជនសង្ស័យទាំង១៥នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាបន្តតាមនីតិវិធី ៕ ចន្ថា