ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជារៀបចំវេទិកានិពន្ធនាយកលើកទី១៣

ចែករំលែក៖

ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៣ក្រោមប្រធានបទ អ្នកសារព័ត៌មាន និងក្រមសិលធម៌ក្នុងបណ្តាញព័ត៌មានសង្គម ដែលរៀបចំឡើងដោយ ក្លិប អ្នកកាសែតកម្ពុជា បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៦ នៅសណ្ឋាគារ សុខាភ្នំពេញ កោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន និងមាននិពន្ធនាយកមកពីស្ថាប័ន កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាង ៧០នាក់ បានចូលរួមនិងពិភាក្សា ។

ក្នុងឱកាសនោះ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានប្រកាសបើក អង្គប្រជុំ និងបានលើកឡើងពីគោលបំណងនៃការបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងបំណងពង្រឹងក្រមសិលធម៌ និងវិជ្ជាជីវះ របស់អ្នកសារព័ត៌មានបន្ថែមនៅក្នងសម័យ កាលសារព័ត៌មានថ្មីដែលមានល្បឿនលឿន និងបានដល់មនុស្សជាច្រើននៅគ្រប់ទីកន្លែង ដែលប្រើបណ្តាញព័ត៌មានសង្គមតាមរយះមធ្យោបាយបាយបច្ចេកវិទ្យាទំនើប ពិសេសស្មាតហ្វូន ។ ក្នុងនោះដែរលោកប្រធានក្លិបក៏បានបង្ហាញពង្រាងសេចក្តីថ្លែងការណ៍រួមរបស់ក្លិបអ្នកកាសែតកម្ពុជាយកមកពិភាក្សាយ៉ាងល្អិតល្អន់ចំនួន១៥ចំណុច ហើយក្រោមការ ភិភាក្សាជាច្រើនម៉ោងនោះអង្គប្រជុំបានសម្រេចយកតែ៨ចំណុចសំខាន់ៗ ប្រយោជន៍ពង្រឹងក្រមសិលធម៌អ្នកសារព័ត៌មានកាន់តែប្រសើរឡើង ។

បន្ទាប់មកលោក ខៀវ កាញារីទ្ធ បានមានមតិបូកសរុបនិងវាយតម្លៃខ្ពស់ចំពោះវេទិ កានិពន្ធនាយករបស់ក្លិបអ្នកកាសែតកម្ពុជា ដែលមានសារសំខាន់សម្រាប់អ្នកកាសែតក្នុង ការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវះ និងពង្រឹងក្រមសិលធម៌កាន់តែប្រសើរឡើង ដើម្បីនាំនូវព័ត៌មានជាក់លាក់ដល់ដៃប្រជាពលរដ្ឋបានដឹងឆាប់រហ័ស និងកោតសរសើរចំ ពោះកិច្ចខំប្រឹងប្រែងរបស់ក្លិបអ្នកកាសែតកម្ពុជាដែលធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន ការចាប់អារម្មណ៍យកថ្ងៃ១៤ខែមករា ជារៀងរាល់ឆ្នាំជួបជុំអ្នកកាសែតកម្ពុជាទាំងអស់ដើម្បី ជជែកនិងសំណេះសំណាលឲ្យមានភាពស្និទ្ធស្នាល។

បន្ទាប់មកលោករដ្ឋមន្រ្តីបានថតរូបទុកជាអនុស្សាវរីយ៍ និងរៀបចំពិសាអាហារសាមគ្គីក្នុងភាពរីករាយនិងស្និទ្ធស្នាលបំផុត ៕ ប្រាថ្នា

%e1%9e%80%e1%9f%92%e1%9e%9b%e1%9e%b7%e1%9e%94%e1%9f%a1%e1%9f%a1 %e1%9e%80%e1%9f%92%e1%9e%9b%e1%9e%b7%e1%9e%94%e1%9f%a1%e1%9f%a2_1


ចែករំលែក៖