ព័ត៌មានទាន់ហេតុការណ៍៖

កម្មករជាងផ្សាដំបូលរោងចក្រ អឹម វ៉េ ភ្លាត់ស្នៀតធ្លាក់ពីលើអគារកម្ពស់ជាង៥ម៉ែត្រស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសជាជាងផ្សាដំបូលម្នាក់ បានរងបួសផុងលលាដ៍ក្បាលសន្លប់ស្តូកស្តឹង និងបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក្នុងពេលដែលជនរងគ្រោះ ឡើងផ្សារដំបូលអាគារោងចក្រអឹមនិងវ៉េ ភ្លាត់ស្នៀតរអិលធ្លាក់មកដីកំពស់ជាង៥ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតរពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះឈួន វាសនា ភេទប្រុស អយុ២៣ឆ្នាំ រស់នៅភូំមិចេក ឃុំឈើទាល ស្រុកសា្វយជ្រុំ ខេត្តស្វាយរៀង គឺជាកម្មករជាងផ្សាដែក ។

អ្នកឃើញហេតុការណ៍ បានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើដំបូលអគារ F ដែលជាអគារឃ្លាំងដាក់អំបោះ និង សម្ភារៈ ដើម្បីជួសជុលដំបូលអគារ នៅដែលកំពុងតែជួសជុលដំបូលអគារ ជនរងគ្រោះបានលើកស័ង្គសីបានមួយសន្លឹកហើយ ស្រាប់តេថយមកក្រោយចាប់ផ្តើមលើកស័ង្គសីសន្លឹកទី២ ក៍ភ្លាត់ស្នៀតរអិលជើងធ្លាក់ផ្ងារកក្រោយពីលើដំបូលអគារមកដល់ខាងក្រោមតែម្តង បណ្តាលអោយជនរងគ្រោះសន្លប់ស្តូកស្តឹងអត់ដឹងខ្លួនតែម្តង ភ្លាមៗនោះត្រូវបានគេដឹកបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរផ្នែកខាងក្រោយក្បាល គ្រូពេទ្យមិនអាចជួយសង្រ្គោះបាន បណ្តាលអោយជនរងគ្រោះស្លាប់តែម្តង ៕ ចន្ថា

as-1 as-2 as-3 as-4 as-5


ចែករំលែក៖