ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្ឋចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីយុវតី២នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី តាមបណ្តោយផ្លូវ២០០៤ មុខសាលាអន្តរជាតិ CIA. ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យទី១ មានឈ្មោះ ចាន់ ម៉ៅ ភេទប្រុសអាយុ២៧ឆ្នាំ មុខបរបធ្វើសំណង់ស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានស្រុកកំណើតភូមិបឹងរាំង ឃុំបឹងរាំង ស្រុកបាណន់ ខេត្តបាត់ដំបង ទី២ឈ្មោះ សុង សុភា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចំណែកយុវតីរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ឡែន លីដា អាយុ១៤ឆ្នាំ ជាសិស្សស្នាក់នៅផ្ទះជួល ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខទី២ឈ្មោះ ហេ ម៉ីជីញ អាយុ១៤ឆ្នាំ ទាំង២នាក់ ជាសិស្សរៀននៅវិទ្យាល័យសន្ធរម៉ុក ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុនាងរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក TODAY ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ1FL1599តាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមុខសាលាអន្តរជាតិCIA យុវតីដែលជិះពីក្រោយបានយកទូរស័ព្ទ ម៉ាកអាយហ្វនហ្វាយបំណងខ័លទៅមិត្តភក្តិស្រាប់ តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1Ak.9762មកពីក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនាងបានសម្រេចប៉ុន្តែដោយសារម៉ូតូរបស់ជនសង្ស័យបែកកង់ ក៍ទាក់ដៃចង្កូតនិងម៉ូតូ នារីរងគ្រោះបណ្តាលអោយដួលទាំងអស់គ្នាហើយនាងស្រែកថាចោរៗ ពេលនោះប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់នោះ បាននាំគ្នាជួយដេញចាប់បាននិងវាយឡើងទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាយកទៅសាកសួរបន្ត៕ តុង សីហា