ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម ហ្វូនណន និងក្រុមភ្នំពេញកុំព្យូទ័រមានសង្ឃឹមឡើងលេងវគ្គ១៦ក្រុមនៃពានរង្វាន់ Soccer League២០១៦

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រ បានយកឈ្នះលើក្រុមបាល់ទាត់ចលនាយុវជន ក១៥៧ ដោយលទ្ធផល២ទល់ ១ក្នុង ពូល “C” នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦ នាពហុកីឡដ្ឋានជាតិអូឡាំពិកនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

ចំពោះពូល “C” ក្រុមភ្នំពេញកុំព្យូទ័រលេង២ប្រកួត ឈ្នះទាំង២ប្រកួត មាន៦ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ១។  ក្រុមចលនាយុវជន “ក” ១៥៧ លេងបាន២ប្រកួត ចាញ់១ ឈ្នះ១ មាន៣ពិន្ទុ។ ដូច្នេះក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រមានឱកាសច្រើនជាងគេឡើងទៅវគ្គ១៦ក្រុមខណៈនៅសល់មួយប្រកួតទៀតដើម្បីរកពិន្ទុបន្ថែម ។ ចំណែកឯក្រុមចលនាយុវជន “ក”១៥៧ និងយុវជនបុព្វហេតុជាតិ ឱកាសរបស់ពួកគេតិចណាស់ដោយក្រុមទាំង២មានតែ៣ពិន្ទុនៅក្នុងដៃប៉ុណ្ណោះ។

ដោយឡែកសម្រាប់ការប្រកួតពូលD វិញ ដែលដំណើរការប្រកួតកាលពីថ្ងៃម្សិលមិញ ក្រុមហ្វូណនប្រកួតយកឈ្នះក្រុមស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងលទ្ធផល៥ទល់៣ ។ ក្រុមទួលសង្កែ ចាញ់ក្រុមកីឡាសរ៣ក្នុងលទ្ធផល៣ទល់៥ ។ ដូច្នេះក្រុមហ្វូណនបានឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូលD ដោយលេងបាន២ប្រកួតឈ្នះ១ប្រកួត និងស្មើរមាន៤ពិន្ទុ។ ស្នងការនគរបាលខេត្តព្រះសីហនុលេង២ប្រកួតឈ្នះមួយប្រកួត និងចាញ់មួយប្រកួតមាន៣ពិន្ទុ។ ក្រុមកីឡាស៣ ឈ្នះ១ ប្រកួតចាញ់១ ប្រកួតមាន៣ពិន្ទុ និងក្រុមទទួលសង្កែលេងបាន២ប្រកួត ចាញ់១ ប្រកួតស្មើរមួយប្រកួតមាន១ពិន្ទ ។ ដូច្នេះហ្វូនណនមានឱកាសច្រើនឡើងទៅលេងវគ្គ១៦ក្រុមបន្ត៕ សារីម

%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%91%e1%9e%91%e1%9e%bd%e1%9e%9b%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%80%e1%9f%82-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%91%e1%9e%91%e1%9e%bd%e1%9e%9b%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%80%e1%9f%82-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%91%e1%9e%91%e1%9e%bd%e1%9e%9b%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%80%e1%9f%82-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%91%e1%9e%91%e1%9e%bd%e1%9e%9b%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%80%e1%9f%82-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%91%e1%9e%91%e1%9e%bd%e1%9e%9b%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%80%e1%9f%82-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80


ចែករំលែក៖