ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ បានចុះទៅបង្ក្រាបសង្វៀនជល់មាន់មួយ កន្លែង ដែលមានបង្កប់វង់ល្បែងអាប៉ោង បៀរនៅក្នុងនោះផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយបានរឹបអូសបាន មាន់គោកងាប់១ក្បាល និងកម្រាលព្រមទាំងចាន អាប៉ោងមួយឈុតផងដែរ។
ប្រជាពលរដ្ឋបានអោយដឹងថា សង្វៀនជល់មាន់ខាងលើនោះ បានបើកលេងដោយលួចលាក់ មួយរយៈពេលមក ហើយដោយមានមនុស្សចូលលេងច្រើន ដោយក្រុមអ្នកញៀនល្បែងខាងលើនោះ ម្នាក់ៗមានការភ្នាល់ចាញ់ យ៉ាងផ្កាប់មុខ ខ្លះអស់លុយ ខ្លះអស់ម៉ូតូ ដែលជាការព្រួយបារម្ភខកលាចមានអំពើហឹង្សា និងចោរកម្មចេញពី ទីនោះតែមិនដែលឃើញអាជ្ញាធរបង្ក្រាបទេ។
លុះរសៀលថ្ងៃកើតហេតុ ដោយមានប្រជាពលរដ្ឋបានខលទូរស័ព្ទទៅអគ្គស្នងការនគរបាលជាតិរាជធានីថា មានទីតាំងសង្វៀនជល់មានយ៉ាងកក្រើងដោយធ្វើរំខានដល់ប្រជាពលរដ្ឋនៅក្បែមានកូនតូចៗគេងមិនបានទើបនគរបាលបញ្ជាអោយនគរបាលមូលដ្ឋាន និងអជ្ញាធរចុះទៅមើល។ ខណៈអាជ្ញាធរចុះទៅដល់អ្នកលេងអាប៉ោង និងអ្នកជល់មានរត់បាត់អស់ដោយបន្សល់តែគ្រាប់អាប៉ោងមួយ និងមាន់ងាប់មួយក្បាលដែលរត់មិនរួច។
ប្រពលដដែលបានបន្តថា ទង្វើដែលអាជ្ញាធរចុះបង្ក្រាបហាក់បីដូចជាផ្តល់ដំណឹងអោយអ្នកលេងអោយដឹងមុនអញ្ចឹង អោយតែចុះទៅមិនដែលចាប់បានយ៉ាងម៉េច ដើម្បីអនុវត្តឲ្យបាននៅគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរត្រូវតែបង្ក្រាបអោយអស់ក្នុងមូលដ្ឋានខ្លួន៕ សុខាសែនជ័យ