ភ្នំពេញ៖ បើទោះបីជាក្រុមមេខ្លោងជួញដូរគ្រឿងញៀន ប្រើរូបភាពឲ្យក្មេងមិនទាន់គ្រប់អាយុឲ្យមកធ្វើសកម្មភាពចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងណាក៏ដោយ តែនៅមិនផុតពីភ្នែកសមត្ថកិច្ចនោះឡើយ ។ ជាក់ស្តែងកាលពីវេលាម៉ោង២២និង១០នាទី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចប្លុករោង ចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោកបានសហការជាមួ យកម្លាំងកងអនុសេនាតូចអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានអនីតិជន១នាក់ ជាក់ស្តែងពីបទ ជួញដូរខុសច្បាប់នូវសារជាតិញៀន។
សមត្ថកិច្ចជនសង្ស័យចំនួន៣នាក់: ១-ឈ្មោះសែន សេរី ភេទប្រុស អាយុ១៣ឆ្នាំ (ជាអនីតិជន)មុខរបរមិនពិប្រាកដ ស្នាក់នៅ ផ្ទះលេខ៥១ ផ្លូវលេខ៣៣៦ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ២-ឈ្មោះលី ចក្រី ហៅចក្រី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំវត្តញាណរង្សី ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណកឌឬស្សីកែវ រាជធានីភ្នំពេញ។ ៣-ឈ្មោះអែម ដានីត ហៅនីត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រា កដ ស្នាក់នៅផ្ទះជួលម្តុំវត្តញាណរង្សី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន: ក្រាមពណ៌សថ្លាចំនួន៥៤ថង់តូចនិង១ថង់ ធំ(ដែលសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកក)។ លុយខ្មែរចំនួន៣០០៨០០៛និងលុយដុល្លា ចំនួន៧២$។ ទូរស័ព្ទ០១គ្រឿងម៉ាកSamsung ពណ៌ស និងកូនពិលជ័រពណ៌បៃតងចំនួន០២ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបា លខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិង កសាងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នពេញចាត់ការតាមច្បាប់ ៕ ស តារា