ខេត្តកណ្តាលៈ ផ្ទះមួយខ្នងធ្វើអំឈើលើថ្មក្រោមប្រក់សង្ក័សីដែលគេដឹងថា ជាផ្ទះរបស់លោកប្រធានភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ខណៈនេះសមត្ថកិច្ចនគរបាលបង្ការ និងពន្លត់អគ្គីភ័យខេត្តកណ្តាលកំពុងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ ។
ផ្ទះដែលត្រូវបានភ្លើងឆាបឆេះនោះមានទំហំ៩ម៉ែត្រគុណ៩.៥ម៉ែត្រ ឈើលើថ្មក្រោម ប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ សែម អ៉ឺន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាប្រធានភូមិព្រែកឡុង១ បច្ចុប្បន្នរស់នៅភូមិ/សង្កាតកើតហេតុខាងលើ ។
តាមការសន្និដ្ឋានជំហ៊ានដំបូង ករណីគ្រោះអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុសេខ្សែភ្លើង) ៕ ស្អាងជ័យ