ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជានិស្សិតនៅវិទ្យាស្ថានសីុនតិចផ្នែកITបានស្លាប់ក្នុងថ្លុកឈាមដោយសារតែមានគេចូលកាប់

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃណាស់ ដោយសារតែមានគេចូលកាប់ដល់ក្នុងបន្ទប់ ខណៈនៅម្នាក់ឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១១E3z ផ្លូវឌឿងហែម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉េង ធៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបជានិស្សិត ឆ្នាំទី៣ នៅវិទ្យាស្ថានសីុនតិច ផ្នែកIT ស្នាក់កន្លែងកើតហេតុខាងលើ ។

តាមប្រភពពត៌មានពីអ្នកជិតខាងសុំម្នាក់ មិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា មុនពេលកើតហេតុ គាត់បានលឺសំលេងស្រែកចេញមកពីជនរងគ្រោះយ៉ាងខ្លាំងថា អា បញ្ញា អញ សង់លុយអែងតាស់ កុំវៃអញអី ក៏ស្រាបតែជនរងគ្រោះ និងជនដៃដល់ផ្ទុះហិង្សាគ្នាហើយបានមួយសន្ទុះក្រោយមក ក៏បានស្ងាត់ឆឹងតែម្តង ហើយគាត់ក៏បានទៅអើតមើល ក៏ឃើញជនរងគ្រោះបានដេកស្លាប់ផ្កាប់មុខ ហើយហូរឈាមពេញឥដ្ឋការ៉ូ និងនៅលើពូក ក៏ប្រឡាក់ឈាម ហើយមានកាំបិតបុ័ងតោមួយដើមផងដែរ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន រួមនឹងលោកអធិការខណ្ឌ៧មករា បានចុះមកដល់កន្លែងកើតហេតុ ហើយបានត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ក៏ឃើញស្នាមដំណក់ឈាមតាំងពីជាន់ទី៣ជាកន្លែងកើតហេតុហើយតាមជណ្តើរ ក៏មានដំណក់ឈាមរហូតដល់ជាន់ផ្ទាល់ដី ។

ប្រភពពត៌មានពីបងប្រុសបង្កើតបានប្រាប់ថា ផ្ទះនេះគឺជាផ្ទះរបស់គាត់ដោយបានរស់នៅអស់រយះពេលជាង៣០ឆ្នាំមកហើយ ប៉ុន្តែម្តាយនឹងឱពុករបស់គាត់បានចាក់ចេញទៅរស់នៅឯខេត្តកំពុងចាម ចឹងផ្ទះនេះ គឺមានតែប្អូនប្រុសគាត់ និងគាត់តែប៉ុណ្ណោះ ជាអ្នករស់នៅ ហើយប្អូនប្រុសគាត់មិនដែលមានរឿងជាមួយនរណាម្នាក់នោះឡើយ ប៉ុន្តែប្អូនប្រុសគាត់ឧស្សាហ៍ហៅមិត្តភក្តិមានស្រី មានប្រុស មកផឹកជាមួយគ្នានៅលើផ្ទះកើតហេតុណាស់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្នាន និងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសល្យវិច័យផងដែរ។

ក្រោយមក៥ម៉ោងធ្វើកោសល្យវិច័យ ក្រុមអ្នកសារព៌ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះបានពិនិត្យឃើញថា មានស្នាមកាប់ចញ្ចឹងកខាងក្រោយបានពាក់កណ្តាល និងកាប់ចំដៃឆ្វេងគឺត្រូវជនល្មើសសម្លាប់ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះបានត្រូវសាច់ញ្ញាតយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យនិងស្រាវេជ្រាវជនសង្ស័យ ហើយករណីនេះអាចផ្ដើមចេញពីរឿងគំនុំជំពាក់លុយ ៕ ស រស្មី

image1 image2 image3 image4 image5 image6


ចែករំលែក៖