ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះសំណាក់យីហោស្កាយសង្ស័យផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងៀន?

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះសំណាក់យីហោ ស្កាយ បានផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវ ប្រើប្រាសនិងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យហើយត្រូវបានសមត្ថកិច្ចការឆែកឆេរនិងត្រួតពិនិត្យកាលពីព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមាន ការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងដោយមានការឯកភាពពីបញ្ជាការឯកភាពខណ្ឌកម្លាំងសមត្ថកិច្ចបានចុះធ្វើរដ្ឋបាលនៅផ្ទះសំណាក់ខាងលើបន្ទាប់ពីសង្ស័យថាមានក្រុមក្មេងស្ទាវមកជួលបន្ទប់សំងំប្រើប្រាស់គ្រឿងញៀន។

ប្រភពីសមត្ថកិច្ចដដែលបានឲ្យដឹងថា សម្រាក់ពីធ្វើការត្រួតពិនិត្យបន្ទប់ផ្ទះសំណាក់ខាងលើគឺរកឃើញមានឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងមាន៣បន្ទប់គឺបន្ទប់លេខ៧បន្ទប់១៨និងបន្ទប់២៧ក្រោយមកសមត្ថកិច្ចបានហៅម្ចាស់ផ្ទះសំណាក់នោះទៅធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខនិងធ្វើការចាប់ណែនាំដោយមុនពេលជួលបន្ទប់ឲ្យជនណាម្នាក់នោះត្រូវយកអត្តសញ្ញាណប័ណ្ណត្រឹមត្រូវមុននឹងជួលឲ្យស្នាក់នៅ។បើមានជនណាមកជួលគួរសង្ស័យត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់៕ តុង សីហា

siha-2 siha-1


ចែករំលែក៖