ព័ត៌មានទាន់ហេតុការណ៍៖

រំដោះសត្វទន្សោងមួយក្បាលកំពុងជាប់អន្ទាក់ព្រាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថ ដើម្បីឲ្យ ជួយសង្គ្រោះសត្វទន្សោងមួយក្បាលដែលកំពុង ជាប់អន្ទាក់ព្រានព្រៃ កាលពី វេលាម៉ោង ៤រសៀលថ្ងៃទី២៩ ខែធ្នូ ស្ថិត នៅចំណុច ដាពង្រ ក្នុងភូមិសាស្ត្រ ឃុំបាសាក់ ស្រុករុក្ខគិរី ។

ប្រជាពលរដ្ឋបានឱ្យដឹងថា សត្វទន្សោង នោះទំនងទើបជាប់អន្ទាក់ ហើយម្ចាស់អន្ទាក់ មិនបានដឹង តែបើម្ចាស់ដឹងវិញប្រហែលជាសត្វព្រៃដ៏កម្រមួយក្បាលនេះមិនអាចរស់នោះទេ ។ មន្ត្រីកងអាវុធហត្ថសន្និដ្ឋានថាម្ចាស់អន្ទាក់អាចជាមនុស្សរស់នៅក្នុងមូលដ្ឋាននេះ ។

អ្នកភូមិបញ្ជាក់ថា សត្វព្រៃនៅតំបន់នោះកំពុងរងការបាញ់សម្លាប់ និងដាក់ អន្ទាក់ពីក្រុមព្រានព្រៃ ជារៀងរាល់ថ្ងៃដោយគ្មានការបង្ក្រាបទប់ស្កាត់ ឬចុះបង្ក្រាប ពីសមត្ថកិច្ច ឬមន្ត្រីជំនាញនោះទេ ទោះបី បច្ចុប្បន្នមានជនទុច្ចរិតខ្លះបានប្រើប្រាស់់ ខ្សែចរន្តអគ្គិសនីដាក់ពង្រាយក្នុងព្រៃឆក់សត្វព្រៃគ្រប់ប្រភេទក៏ដោយ ហើយកន្លង មកក៏ធ្លាប់ឆក់មនុស្សស្លាប់ដែរ ។

មន្ត្រីកងរាជអាវុធហត្ថស្រុករុក្ខគិរីបានឲ្យដឹងថា ក្រោយពីសង្គ្រោះសត្វទន្សោងនេះចេញពីអន្ទាក់ព្រានព្រៃ ហើយកម្លាំង កងរាជអាវុធហត្ថបានដឹកសត្វទន្សោងនោះទៅរក្សាដើម្បីនៅសាលាឃុំបាសាក់ទុកប្រគល់ឲ្យ មន្ត្រីរដ្ឋបាលព្រៃឈើយកទៅលែងនៅព្រៃអភិរក្សណាមួយឲ្យបានគង់វង្សព្រោះជាប្រភេទសត្វកម្រ ៕ សហការី

1 2


ចែករំលែក៖